បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់ Matteo Moretto បានអោយដឹងថាក្លឹប AS Monaco ត្រៀមក្នុងការផ្ទេរយកកីឡាករ Thilo Kehrer របស់ក្លឹប West Ham នៅខែមករានេះ។

ខ្សែការពាររូបនេះបានមកចូលរួមជាមួយនឹងក្លឹប West Ham នៅរដូវក្តៅ ២០២២ ហើយគាត់ធ្លាប់បានបង្ហាញខ្លួន ៨៥ដងអោយក្លឹប PSG។ គាត់បានចាប់ផ្តើមអាជីពបាល់ទាត់នៅប្រទេសអាឡឺម៉ង់ជាមួយ Schalke 04៕