បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់ Gazzetta dello Sport បានអោយដឹងថាក្លឹប Juventus ត្រូវបានរាយការណ៍អំពីការពិចារណាទៅលើការផ្ទេរយកខ្សែបម្រើក្លឹប Atalanta គឺកីឡាករ Teun Koopmeiners។

កីឡាករវ័យ ២៥ឆ្នាំបានទាក់ទាញចំណាប់អារម្មណ៍របស់ក្លឹប Napoli ដូចគ្នា។ ទោះបីជាយ៉ាងណាក៏ដោយ ខាងក្លឹប Napoli ក៏ធ្វើការលើការផ្ទេរមួយនេះ ខណៈក្លឹប Juventus ជឿជាក់ថាការផ្ទេរនៅខែមករានេះ គឺជាការប្រកួតប្រជែងដ៏ខ្លាំងមួយ។ កីឡាករ Koopmeiners កំពុងតែបង្ហាញទម្រង់លេងយ៉ាងល្អ ខណៈគាត់អាចរកបាន ៦គ្រាប់ ក្នុងការបង្ហាញខ្លួន ១៦ប្រកូតនៅ Serie A នារដូវកាលនេះ៕