បរទេស៖ ក្លឹប RB Leipzig ត្រូវបានរាយការណ៍អំពីការចង់បានខ្សែបម្រើប្រយុទ្ធ Angel Alarcon របស់ក្លឹប Barcelona នាទីផ្សារដោះដូរខែមករានេះ។ តាមប្រភពរបស់ Mundo Deportivo បានអោយដឹងថាការផ្ទេរមួយនេះកំពុងត្រូវបានពិចារណា ហើយខាងក្លឹបនៅអាឡឺម៉ង់មួយនេះ ក៏បានបញ្ជូននៅក្រុមការងារ ដើម្បីមកមើលនៅការលេងរបស់កីឡាករ Angel Alarcon សម្រាប់ក្រុម Barcelona B ផងដែរ។

កីឡាករ Alarcon បានបង្ហាញខ្លួន ៤ដងអោយក្លឹបនៅ La Liga តាំងពីខែមករាមក ហើយកុងត្រារបស់គាត់ជាមួយនឹងក្លឹប Barcelona នឹងផុតនៅចុងឆ្នាំ ២០២៥៕