Man Utd នៅតែចង់បានខ្សែប្រយុទ្ធរូបនេះដដែរ

0

បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់ Football Insider បានអោយដឹងថាក្លឹប Manchester United បានបញ្ជាក់នៅអត្តសញ្ញាណរបស់ខ្សែប្រយុទ្ធ Serhou Guirassy របស់ក្លឹប Stuttgart ដែលជាជម្រើសអទិភាពរបស់ក្លឹបសម្រាប់ទីផ្សារដោះដូរនាខែមករានេះ។

Serhou-Guirassy.

អ្នកចាត់ការក្លឹបលោក Erik ten Hag បានបញ្ជាក៉អំពីបំណង់ក្នុងពង្រឹងក្រុមក្នុងការស្វែងរកគ្រាប់បាល់ ហើយមើលឃើញថាកីឡាករវ័យ ២៧ឆ្នាំ គឺជាជម្រើសដ៏សាកសមសម្រាប់ទម្រង់របស់គាត់។ កុងត្រារបស់កីឡាករ Guirassy ដែលមាននៅលក្ខខណ្ឌផ្តាច់កុងត្រាផងនោះ គឺមានតម្លៃប្រមាណ ១៨លានផោន៕