បរទេស៖ អ្នកចាត់ក្លឹប Brighton លោក Roberto De Zerbi បានបង្ហាញអំពីការព្រួយបារម្ភកីឡាករ Joao Pedro ដែលក្លឹបបានទិញមកក្នុងតម្លៃ ៣០លានផោន។
កីឡាករវ័យ ២២ឆ្នាំបានបង្ហាញអំពីភាពល្អរបស់ខ្លួនក្រោយស៊ុតបញ្ចូលទីបាន ២គ្រាប់ ក្នុងការប្រកួតដែលក្លឹប Brigton បានយកឈ្នះ Spurs ក្នុងលទ្ធផល ៤ទល់នឹង២។ គាត់បានស៊ុតបញ្ចូលទី ១៣គ្រាប់នៅក្នុងរដូវកាលនេះ។ De Zerbi បាននិយាយថា៖ “គាត់ជាកីឡាករល្អម្នាក់នៅក្នុងទីលាន”។
គាត់បានបន្ថែមទៀតថា៖ “គាត់បានលេងនៅក្នុងការប្រកួតដ៏អស្ចារ្យមួយ។ គាត់ពិតជាមើលឃើញនៅការរីកចំរើនរបស់គាត់ និងអាកប្បកិរិយារបស់គាត់។ នៅក្នុងពេលការពារ គឺគាត់លេងដូចជាខ្សែការពារកណ្តាល សម្រាប់ ៩០នាទីពេញ។ គាត់បានក្លាយជាកីឡាករកំពូលម្នាក់។ ខ្ញុំសង្ឃឹមថាឆ្នាំក្រោយនឹងអាចធ្វើការជាមួយគាត់ទៀត ប៉ុន្តែវាជារឿងដែលពិបាក”៕