បរទេស៖ លោក David Moyes អ្នកចាត់ការក្លឹប West Ham មានការជឿជាក់ថាក្លឹបនឹងអាចធ្វើការផ្ទេរកីឡាករ មួយចំនួន នៅទីផ្សារដោះដូររងា ប្រសិនជាកីឡាករជួបបញ្ហារបួសមានការកើនឡើងសម្រាប់ក្លឹបញញួរធំ។
លោក David Moyes បាននិយាយថា៖ “បញ្ហារបួសរបស់កីឡាករវាជាផ្នែកមួយដែលក្រុមជួបប្រទះ។ ខ្ញុំគិតថាពួកយើងមិនមានកញ្ចប់ថវិកាច្រើននោះទេ។ ខែមករាមិនមែនជាទីផ្សារដោះដូរកីឡាករមួយដ៏ងាយស្រួលនោះទេ។ ពួកយើងត្រូវចាំមើលសិនថាទីផ្សារលើកនេះវាយ៉ាងណា។ អ្វីដែលជាការបាត់បង់សម្រា់យើងនោះគឺកីឡាករ Mohammed Kudus នឹងត្រូវទៅបំពេញភារកិច្ចអោយក្រុមជម្រើសជាតិនៅ Africa Cup។ គាត់ជាកីឡាករសំខាន់ម្នាក់សម្រាប់យើង”។
កីឡាករ Moyes បានបន្ថែមទៀតថាកីឡាករ Lucas Paqueta បានជួយបញ្ហារបួសនៅត្រង់ជង្គង់ ដែលបង់ខំចិត្តត្រូវប្តូរគាត់ចេញពីការប្រកួត៕