David Moyes ទទួលបានដំណឹងល្អមុនពេលឆ្លងឆ្នាំថ្មី

0

បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់ The Sun បានអោយដឹងថាលោក David Moyes នឹងបន្តកាន់កាប់តំណែងរបស់គាត់នៅ West Ham ដោយចុះហត្ថលេខាលើកិច្ចសន្យាថ្មីរយៈពេល ២ឆ្នាំកន្លះ។

David Moyes West Ham 2022-23

ទោះបីជាបានដឹកនាំក្លឹប West Ham ឱ្យឈ្នះពានរង្វាន់ជាលើកដំបូងរបស់ពួកគេក្នុងរយៈពេល ៤៣ ឆ្នាំជាមួយនឹងជ័យជម្នះ Europa Conference League កាលពីខែមិថុនាក៏ដោយ។ បុរសសញ្ជាតិស្កុតឡេនវ័យ ៦០ ឆ្នាំរូបនេះបានប្រឈមមុខនឹងបញ្ហាជាច្រើនក្នុងរយៈពេល ១២ ខែកន្លងមកនេះ។ ជាមួយនឹងកិច្ចសន្យាបច្ចុប្បន្នរបស់គាត់នឹងផុតកំណត់នៅដំណាច់រដូវកាលនេះ ការចរចារសម្រាប់កិច្ចព្រមព្រៀងថ្មីត្រូវបានគេរាយការណ៍ថាកំពុងដំណើរការ ដែលវានឹងធ្វើអោយលោក Moyes អាចបន្តដឹកនាំក្លឹបមួយនេះទៀត៕