Bayern Munich រៀបចំ​គម្រោង​អោយ​កីឡាករ Joshua Kimmich

0

វា​ជា​ព្រឹត្តិការណ៍​ដ៏​អស្ចារ្យ​មួយ​សម្រាប់​ឆ្នាំ 2023 របស់ Bayern Munich នៅ​ពេល​និយាយ​អំពី​ការ​ផ្ទេរ​។ ដោយ​បាន​គ្រប់គ្រង​ការ​ចុះហត្ថលេខា​លើ Harry Kane ពី Tottenham Hotspur ក្នុង​តម្លៃ​ជិត 100 លាន​អឺ​រ៉ូ​។

ក្នុង​រយៈពេល​ជាង ៦ ខែ​វា​ហាក់បីដូចជា Bayern បាន​សម្រេចចិត្ត​ត្រឹមត្រូវ​ក្នុង​ការ​ចំណាយ​ប្រាក់​ដ៏​ច្រើន​សម្រាប់ Kane​។ ខ្សែប្រយុទ្ធ​សញ្ជាតិ​អង់គ្លេស​រូប​នេះ បាន​ស៊ុត​បញ្ចូល​ទី​គ្រាប់​ទី 21 នៅ Bundesliga ក្នុង​ការ​ប្រកួត​ទី 15​។ គាត់​កំពុង​ស្ថិត​នៅ​លើ​ផ្លូវ​ដ៏​ល្អ​ក្នុង​ការ​បំបែក​កំណត់​ត្រា​របស់ Robert Lewandowski នៃ​ការ​ស៊ុត​បញ្ចូល​ទី​ច្រើន​ជាងគេ​នៅ Bundesliga​។

ឆ្នាំ 2024 ក៏​ត្រូវ​បាន​កំណត់​ថា​ជា​ឆ្នាំ​ដ៏​គួរ​ឱ្យ​ចាប់អារម្មណ៍​សម្រាប់ Bayern នៅ​ពេល​និយាយ​អំពី​ការ​រៀបចំ​ក្រុម និង​ការ​ផ្ទេរ​កីឡាករ​។ ក្លឹ​ប Bayern កំពុងធ្វើការ​លើ​ការ​បន្ត​កិច្ចសន្យា​សម្រាប់​កីឡាករ​សំខាន់​ៗ​មួយ​ចំនួន​បន្ទាប់​ពី​ការ​បន្ត​របស់ Manuel Neuer, Sven Ulreich និង Thomas Muller​។

ទន្ទឹម​នឹង​ការ​ឈាន​ជើង​ចូល​ទីផ្សារ​ក្នុង​ខែមករា និង​រដូវក្តៅ ប្រធាន​ក្លឹ​ប Bayern ក៏​ត្រៀមខ្លួន​រួច​ជា​ស្រេច​អនុ​ញ្ញ​ត្ត​ឲ្យ Joshua Kimmich ចាកចេញ​។

យោង​តាម Bild បានអោយ​ដឹង​ថា​ការ​លក់ Joshua Kimmich ព្រោះ​គាត់​មិនមែន​ជា​កីឡាករ​ដែល​ក្លឹ​ប​ពេញចិត្ត​ប៉ុន្មាន​ទេ​ក្នុង​ពេល​នេះ​។ ហើយ​កិច្ចសន្យា​បច្ចុប្បន្ន​របស់​ខ្សែបម្រើ​វ័យ 28 ឆ្នាំ​នៅ Bayern នឹង​បញ្ចប់​នៅ​ឆ្នាំ 2025៕