យោងតាមសារព័ត៌មាន SPORT បានឱ្យដឹងថាក្លឹប FC Barcelona កំពុងសម្លឹងមើលការចុះហត្ថលេខាលើខ្សែបម្រើកណ្តាលរបស់ Fluminense កីឡាករ Andre ក្នុងលក្ខខណ្ឌខ្ចីជើង។
កីឡាករសញ្ជាតិប្រេស៊ីលបង្ហាញទម្រង់លេងបានយ៉ាងល្អ បន្ទាប់ពីបានឈ្នះពានរង្វាន់ Copa Libertadores ជាមួយក្លឹប Fluminense របស់គាត់។
Andre បានក្លាយជាចំណងជើងមួយសម្រាប់ការផ្លាស់ទៅ Barcelona នៅក្នុងសន្និសីទសារព័ត៌មានក្រោយចប់ការប្រកួតពានរង្វាន់ Club World Cup។
ជាមួយនឹង Gavi មានបញ្ហហារបួសពេញមួយរដូវកាលនេះ ប្រធានក្លឹបលោក Joan Laporta បានបង្ហាញជាសាធារណៈរួចហើយថា ក្លឹបចង់នាំយកកីឡាករថ្មីជាបណ្តោះអាសន្នសម្រាប់យុទ្ធនាការ 2023/2024 នេះ៕