Real Madrid កំពុង​ចង់បាន​កីឡាករ​របស់​ខ្លួន​ពី Manchester United វិញ

0

ក្រុម Real Madrid កំពុង​ពិចារណា​លើ​ការ​ផ្លាស់​ប្តូរ​នាំ​យក Raphael Varane មក​ក្លឹ​ប​វិញ ចំ​ពេល​កីឡាករ​រូប​នេះ​ត្រៀម​ចាក​ចេញពី Manchester United ។

Varane បាន​ចាក​ចេញពី Bernabeu ដើម្បី​ចូលរួម​ជាមួយ Man United ក្នុង​កិច្ចព្រមព្រៀង 34 លាន​ផោន​ក្នុង​ឆ្នាំ 2021 ដោយ​បង្កើត​ភាព​ជា​ដៃគូ​ដ៏​រឹង​មាំ​មួយ​នៅ​ក្នុង​តំបន់​ខ្សែការពារ​ជាមួយនឹង Lisandro Martinez កាលពី​រដូវ​កាល​មុន​។

ទោះជា​យ៉ាងនេះ​ក្តី អតីត​កីឡាករ​ជម្រើសជាតិ​បារាំង​រូប​នេះ បាន​ជួប​ការ​លំបាក​សម្រាប់​ទម្រង់​លេង​ក្នុង​រដូវ​កាល​នេះ ហើយ​គាត់​ពុំ​សូវ​បាន​បង្ហាញ​សមត្ថភាព​ដូច​មុន ដោយសារ​ជំងឺ​។ សរុប​មក​កីឡាករ​វ័យ 30 ឆ្នាំ​រូប​នេះ​បាន​ចាប់ផ្តើម​ការ​ប្រកួត​ត្រឹមតែ 9 ប្រកួត​ប៉ុណ្ណោះ​ក្នុង​គ្រប់ការ​ប្រកួត​ទាំងអស់​។

ទន្ទឹម​នឹង​នេះ​ដែរ Real សង្ឃឹមថានឹង​ចុះហត្ថលេខា​លើ​ខ្សែការពា​កណ្តាល​ម្នាក់​ទៀត​នៅ​ក្នុង​ខែមករា​ជាមួយនឹង David Alaba និង Eder Militao ត្រូវ​បាន​អវត្តមាន ហើយ​យោង​ទៅ​តាម AS លោក Carlo Ancelotti ចង់ឱ្យ Varane ត្រលប់​ទៅ​ក្លឹ​ប​វិញ​។ របាយការណ៍​បន្ថែម​ថា Varane ក៏​មាន​បំណង​ចង់​ត្រលប់​ទៅ​រដ្ឋធានី​អេ​ស្ប៉ា​ញ​វិញ​ដែរ​៕