បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់ Bild បានអោយដឹងថាក្លឹប Real Madrid មានផែនការក្នុងការនាំយកខ្សែការពារ Raphael Varane ពីក្លឹប Manchester United ត្រលប់មកវិញនៅក្នុងទីផ្សារដោះដូរកីឡាករនាខែមករា។

កីឡាករ Varane បានចាកចេញពី Real Madrid ទៅកាន់ក្លឹបបិសាចក្រហមនៅឆ្នាំ២០២១ ក្នុងតម្លៃ ៥០លានអឺរ៉ូ ប៉ុន្តែនៅពេលនេះលោក Carlo Ancelotti ត្រូវការខ្សែការពារកណ្តាលដែលមានគុណភាព ក្រោយកីឡាករ David Alaba ជួបបញ្ហារបួស ACL។ បន្ទាប់ពីខ្សែការពាររូបនេះជួបបញ្ហារបួស ធ្វើអោយលោក Ancelotti មានជម្រើសតែ Antonio Rudiger និង Nacho Fernandez សម្រាប់តំណែងខ្សែការពារកណ្តាលប៉ុណ្ណោះ៕