បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់លោក Fabrizio Romano បានអោយដឹងថាលោក Inzaghi អ្នកចាត់ការក្លឹប Inter បានបញ្ជាក់ថា៖ “ពួកយើងកំពុងធ្វើការលើការយកកីឡាករថ្មីមកជំនួសកន្លែងរបស់ Juan Cuadrado”។

កីឡាករ Tajon Buchanan ជាគោលដៅអទិភាពរបស់ក្លឹប Inter ដើម្បីទទួលនៅតំណែងជំនួសកីឡាករ Juan Cuadrado។ វាមិនមែនជារឿងងាយស្រួលនោះទេដែលក្លឹប Club Brugge ព្រមព្រៀងនៅលក្ខខណ្ឌផ្ទេរកីឡាករនេះទេ ប៉ុន្តែក្លឹប Interនឹងធ្វើទំនាក់ទំនងទៅកាន់គ្រប់ភាគីដែលទទួលខុសត្រូវទៅលើរឿងនេះ៕

⚫️🔵 Inter manager Inzaghi confirms: “We are working to sign new player to replace Juan Cuadrado”.
🇨🇦 Tajon Buchanan, priority target for Inter to cover that position — not easy deal with Club Brugge but Inter will make contact with parties involved soon. pic.twitter.com/rKKNVrF0ZQ
— Fabrizio Romano (@FabrizioRomano) December 20, 2023