Jose Mourinho និយាយ​ពី​ក្រុម​ដែល​គាត់​ចង់អោយ​ឈ្នះ​ពាន Premier League 2023/24

0

លោក Jose Mourinho បាន​សារភាព​ថា​គាត់​ចង់​ឃើញ Arsenal ឈ្នះ​ជើងឯក Premier League នៅ​រដូវ​កាល​នេះ ប៉ុន្តែ Manchester City និង Liverpool គឺជា​គូប្រជែង​ដ៏​ខ្លាំងក្លា​។ ក្រុម​កាំភ្លើង​ធំ​បាន​នាំមុខ​គេ​បន្ទាប់​ពី​ការ​ប្រកួត​ចំនួន 17 ហើយ​បាន​ឈរ​នៅ​លើ​កំពូល​តារាង Premier League​។

ថ្លែង​នៅ​លើ​កម្មវិធី The Obi One Podcast គ្រូបង្វឹក​ក្រុម Roma លោក Mourinho ត្រូវ​បាន​សួរ​សម្រាប់​គំនិត​របស់​គាត់ អំពី​ក្រុម​ដែល​នឹង​អាច​ឈ្នះ​ពានរង្វាន់ Premier League នៅ​ឆ្នាំ​នេះ​។ Mourinho បាន​និយាយ​ថា ខ្ញុំ​អាច​និយាយ​ថា Man City ៥១ ភាគរយ និង Liverpool ៤៩ ភាគរយ​។

នៅ​ពេល​សួរ​អំពី​ក្តី​សង្ឃឹម​របស់ Arsenal លោក Mourinho បាន​ឆ្លើយ​យ៉ាង​សាមញ្ញ​ថា​៖ «​ខ្ញុំ​ក៏​ចង់​ឲ្យ​ពួក​គេ​ឈ្នះ​ដែរ​។ ខ្ញុំ​ចង់​ផ្ញើ​ពាក្យ​ល្អ​មួយ​នេះ​ទៅ​កាន់ Mikel ព្រោះ​គាត់​បាន​តស៊ូ​ជាមួយ​ការ​ប្រកួត​ដ៏​លំបាក​។ តាម​បច្ចេកទេស ពួក​គេ​ល្អ​ណាស់​»៕