Mauricio Pochettino បញ្ជាក់​អំពី​បញ្ហា​របួស ដែល​គួរ​ឲ្យ​បារម្ភ​លើ​កីឡាករ Robert Sanchez

0

លោក Mauricio Pochettino បាន​សារភាព​ថា​គាត់​មិន​អាច​បញ្ជាក់​ពី​ពេលវេលា​ព្យាបាល​របួស​អ្នកចាំទី Chelsea កីឡាករ Robert Sanchez បាន​ទេ​។ Sanchez បាន​រក្សា Clean Sheet ចំនួន 5 ដង​ក្នុង​ការ​បង្ហាញខ្លួន 19 លើក​។

លោក Pochettino មិនដឹង​ថា​តើ​កីឡាករ​វ័យ 26 ឆ្នាំ​នឹង​អវត្តមាន​រយៈពេល​ប៉ុន្មាន​នោះ​ទេ គាត់​បាន​និយាយ​នៅ​ក្នុង​សន្និសីទ​សារព័ត៌មាន​មុន​ការ​ប្រកួត Carabao Cup ថា​៖ «​វា​គឺជា​របួស​ដែល​គ្មាន​រយៈពេល​កំណត់​។ យើង​នឹង​វាយតម្លៃ​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ ដើម្បី​ដឹង​ពីរ​ស្ថានភាព​របស់​គាត់​។ ការ​ជា​សះស្បើយ​វា​អាស្រ័យ​លើ​គាត់ ហើយ​វា​ពិបាក​ក្នុង​ការ​និយាយ​ថា​ពេល​ណា ប៉ុន្តែ​យើង​សង្ឃឹមថា គាត់​ត្រលប់​មក​វិញ​ឱ្យ​បាន​ឆាប់​តាម​ដែល​អាច​ធ្វើ​ទៅ​បាន​»​។

គួ​បញ្ជាក់​ផង​ដែរ អ្នកចាំទី​រូប​នេះ​អាច​ខកខាន​ក្នុង​ការ​ប្រកួត Premier League ជាមួយ Wolves, Crystal Palace, Luton, Fulham និង Liverpool ក៏​ដូច​ជា​ការ​ប្រកួត FA Cup ជាមួយ Preston៕