លោក Erik ten Hag អ្នកចាត់ការទូទៅរបស់ក្រុម Manchester United បានបញ្ជាក់ថា Harry Maguire នឹងអវត្តមានសម្រាប់ការប្រកួតទល់នឹង Liverpool នៅកីឡដ្ឋាន Anfield។
លោក Ten Hag បានប្រាប់សន្និសីទសារព័ត៌មានមុនការប្រកួតថា៖ «Harry មិនអាចមានវត្តមានសម្រាប់ការប្រកួតខាងមុខនេះ ប៉ុន្តែយើងមិនគិតថារបួសរបស់គាត់នឹងមានរយៈពេលយូរនោះទេ»។
Maguire បានលេងពេញ 90 នាទីក្នុងការប្រកួត Premier League 9 ប្រកួតចុងក្រោយរបស់ Man Utd ក្រោយពីគាត់អាចទទួលបានជម្រើសដំបូងពីកីឡាករ Raphael Varane និង Victor Lindelof ម្តងទៀត។
សម្រាប់ Varane ឥឡូវនេះមើលទៅទំនងជាចាកចេញពី Man Utd បន្ទាប់ពីវាត្រូវបានគេបង្ហាញថាកិច្ចសន្យារបស់គាត់នៅ Old Trafford ពិតជាផុតកំណត់នៅខែមិថុនាក្រោយ ហើយមិនមែននៅឆ្នាំ 2025 ដូចដែលបានគិតពីមុននោះទេ ។
ហើយព័ត៌មានទាក់ទងនឹងការផ្ទេររបស់ Maguire ក៏មិនមានទៀតទេ តាំងពីមានការចរចាពី West Ham កំឡុងទីផ្សារដោះដូរកីឡាកររដូវក្តៅ ដោយដាក់សំណើដេញថ្លៃ 30 លានផោន៕