អ្នកចាត់ការក្រុម Arsenal លោក Mikel Arteta រំពឹងថា Gabriel Martinelli នឹងមានវត្តមាននៅក្នុងការប្រកួតជាមួយ Brighton & Hove Albion។ ក្រុមកាំភ្លើងធំសង្ឃឹមថាអាចនឹងវិលមកកាន់កំពូលតារាងវិញ ជាមួយនឹងជ័យជម្នះនៅកីឡដ្ឋាន Emirates។
កីឡាករ Martinelli បានលេង 69 នាទីនៃការបរាជ័យ 1-0 នាពេលថ្មីៗនេះរបស់ Arsenal នៅលើទឹកដី Aston Villa ប៉ុន្តែមិនបានបង្ហាញខ្លួនក្នងការប្រកួត ខណៈដែលក្រុមកាំភ្លើងធំ បានស្មើជាមួយ PSV Eindhoven នៅវគ្គចែកពូលនៃក្របខ័ណ្ឌ Champions League ។
Martinelli វ័យ 22 ឆ្នាំហាក់ដូចជាមានអារម្មណ៍មិនសប្បាយចិត្ត ប៉ុន្តែ Arteta បានលើកឡើងថា៖ «គាត់មានអារម្មណ៍មិនល្អ។ ប៉ុន្តែគាត់នៅតែអាចនឹងបង្ហាញខ្លួនសម្រាប់ការប្រកួតបន្ទាប់»៕