Man Utd បាន​យល់ព្រម​អោយ Van de Beek ទៅ​ក្លឹ​ប​នៅ Bundesliga ទាំង​ទីផ្សារ​ដោះ​ដូរ​កីឡាករ​មិន​ទាន់​បើក

0

ក្លឹ​ប Manchester United បាន​យល់ព្រម​លើ​កិច្ចសន្យាខ្ចី​ជើង​ជាមួយ​ក្រុម Eintracht Frankfurt នៃ​ក្របខ័ណ្ឌ Bundesliga សម្រាប់​កីឡាករ Donny van de Beek ដែល​ត្រូវ​ផ្លាស់​ទៅ​ប្រទេស​អា​ល្លឺ​ម៉​ង់​ក្នុង​ខែមករា នេះ​បើ​យោង​តាម​របាយការណ៍​ពី Metro​។

កីឡាករ Van de Beek មិន​បាន​សូ​ម្បី​តែ​ការ​បង្ហាញខ្លួន​សម្រាប់​ការ​ប្រកួត​ពាន Carabao Cup​។ កីឡាករ​វ័យ 26 ឆ្នាំ​រូប​នេះ មិន​បាន​អង្គុយ​កៅអី​បម្រុង​តាំងពី​ដើមរដូវ​កាល ប៉ុន្តែ​ដោយសារ​វិបត្តិ​របួស​កីឡាករ​របស់ Man Utd បាន​ធ្វើ​ឱ្យ​គេ​មានឈ្មោះ​ក្នុង​ក្រុម​សម្រាប់​ការ​ប្រកួត​ចំនួន 8 ក្នុង​ចំណោម 11 ប្រកួត​ចុង​ក្រោយ​។

ដោយ​យោង​តាម​ការ​ចេញផ្សាយ​របស់ Fabrizio Romano បាន​រាយការណ៍​ថា​កិច្ចព្រមព្រៀង​ក្នុង​លក្ខខណ្ឌ​ខ្ចី​ជើង Van de Beek បាន​ធ្វើ​ឡើង​រួច​ហើយ​រវាង Man United និង Frankfurt​។

អតីត​ខ្សែបម្រើ Ajax នឹង​ផ្លាស់​ទៅ Bundesliga ក្នុង​លក្ខ​ខ័​ណ្ឌ​ខ្ចី​ជើង​រហូត​ដល់​ដំណាច់​រដូវ​កាល​នេះ ហើយ Frankfurt អាច​ប្រែក្លាយ​កិច្ចព្រមព្រៀង​នេះ​ទៅ​ជា​ការ​ផ្ទេរ​អចិន្ត្រៃយ៍​ក្នុង​តម្លៃ 15​លាន​អឺ​រ៉ូ (£12.8m)​។

ប្រសិនបើ Van de Beek ចូលរួម​ជាមួយ Frankfurt ជា​អចិន្ត្រៃយ៍ តួលេខ​នោះ​នឹង​តំណាង​ឱ្យ​ការ​ខាតបង់​ដ៏​ធំ​សម្រាប់​កីឡាករ​ដែល​មាន​តម្លៃ​ខ្លូ​ន​ចំនួន 34.7 លាន​ផោន នៅ​ពេល​ដែល​គាត់​បាន​ផ្លាស់​ប្តូរ​ពី Amsterdam ទៅ Manchester ក្នុង​រដូវក្តៅ​ឆ្នាំ 2020​។

Ten Hag បាន​និយាយ​ពី​អនាគត Van de Beek ថា​៖ «​គាត់​ស្ថិត​ក្នុង​ក្រុម ដូច្នេះ​គាត់​នៅ​តែ​មានឱកាស ដោយសារ​តែ​គាត់​មិន​ទាន់​ជា​សះស្បើយ​ពីរ​បួស ១០០ %​។ ប៉ុន្តែ​ឥឡូវនេះ​គាត់​ត្រលប់​មក​វិញ​ហើយ និង​កំពុង​ហ្វឹកហាត់​បាន​ល្អ​»៕