Joan Laporta លើក​ឡើង​ថា គ្មាន​ហេតុផល​ដែល​ត្រូវ​ដូរ​គ្រូបង្វឹក​នោះ​ទេ

0

តំណែង​ជា​អ្នកចាត់ការ​របស់ Xavi នៅ Barcelona គឺ​មិន​ស្ថិត​នៅ​ក្រោម​ការ​គំរាមកំហែង​ភ្លាម​ៗ​ទេ បើ​ទោះបីជា​ការ​បរាជ័យ​ក្នុង​ក្របខ័ណ្ឌ Champions League ដ៏​អាម៉ាស់​កាលពី​ថ្ងៃ​ពុធ​ក្រោម​ថ្វី​ជើង​ក្រុម Antwerp នេះ​បើ​យោង​តាម​របាយការណ៍​នៅ​ក្នុង​ប្រទេស​អេ​ស្ប៉ា​ញ​។

ប្រធាន​ក្លឹ​ប Barca លោក Joan Laporta ត្រូវ​បាន​គេ​ជឿ​ថា​បាន​ទទូច​ឱ្យ Xavi ធ្វើ​ឱ្យ​បាន​ល្អ​បំផុត​តាម​ដែល​អាច​ធ្វើ​ទៅ​បាន ជាមួយនឹង​ការ​តស៊ូ​ផ្នែក​ហិរញ្ញវត្ថុ​។ ប៉ុន្តែ​ជំនួស​មក​វិញ កីឡាករ​បាន​បង្ហាញ​ទម្រង់​លេង​ដ៏​គួរ​ឱ្យ​ព្រួយបារម្ភ ដែល​មាន​សំណួរ​បន្ថែម​ទៀត​អំពី​អនាគត​របស់ Xavi ជាមួយ​ក្លឹ​ប​។

យោង​តាម​កាសែត​អេ​ស្ប៉ា​ញ Sport បាន​បញ្ជាក់​ថា ទោះជា​យ៉ាងណា​ក៏​ដោយ Laporta នៅ​តែ​មាន​ជំនឿ​លើ Xavi ហើយ​មិន​មាន​គម្រោង​ដើម្បី​ជំនួស​គាត់​ទេ​។ ទម្រង់​លេង​របស់ Barca នឹង​ត្រូវ​កែ​លម្អ ហើយ​ស្ថានភាព​នឹង​ត្រូវ​បាន​វាយតម្លៃ​ឡើង​វិញ​នៅ​ចុង​ខែមករា​។

ទាំង Laporta និង​នាយក​ផ្នែក​កីឡា Deco បាន​បញ្ជាក់​យ៉ាង​ច្បាស់​ទៅ​កាន់ Xavi ថា​មាន​ទិដ្ឋភាព​មួយ​ចំនួន​នៃ​ការ​គ្រប់គ្រង​របស់​គាត់​ដែល​ត្រូវការ​ការ​ដោះស្រាយ ហើយ​ពួក​គេ​មាន​អារម្មណ៍​ថា គាត់​មានការ​ទទួលខុសត្រូវ​យ៉ាងច្រើន​ជាមួយនឹង​ក្រុម​ដែល​កំពុង​ជួប​បញ្ហា​។

វា​មិនមែន​ជា​លទ្ធផល​អាក្រក់​ពេក​នោះ​ទេ​សម្រាប់​ក្រុម Catalans បច្ចុប្បន្ន​កំពុង​ឈរ​នៅ​លេខ​រៀង​ទី 4 ក្នុង La Liga តាម​ពីក្រោយ​ក្រុម​កំពូល​តារាង Girona 7 ពិន្ទុ ហើយ​សម្រាប់​ពេល​នេះ Barca មិន​មាន​អារម្មណ៍​ថា​មាន​ហេតុផល​ណាមួយ​ដែល​ត្រូវ​ដូរ​គ្រូបង្វឹក​នោះ​ទេ​៕