Jurgen Klopp បង្ហាញ​ពី​ការ​ព្រួយបារម្ភ​ចំពោះ​របួស Alexis Mac Allister

0

លោក Jurgen Klopp បាន​សារភាព​ថា គាត់​មិន​ដែល​ឃើញ​ប្រភេទ​នៃ​របួស​ជង្គង់​របស់​កីឡាករ Alexis Mac Allister ក្នុង​ជ័យជម្នះ​ថ្មី​ៗ​នេះ​របស់ Liverpool លើ​ក្រុម Sheffield United ។

ម្ចាស់​ជើងឯក World Cup 2023 មាន​បញ្ហា​ជង្គង់​នៅ​កីឡដ្ឋាន Bramall Lane ហើយ​បាន​ខកខាន​ការ​ប្រកួត​ចុង​ក្រោយ​ទល់​នឹង​ក្រុម Crystal Palace កាលពី​ថ្ងៃ​សៅរ៍​។ Mac Allister ក៏​មិន​បាន​ធ្វើ​ដំណើរ​ទៅ​ប្រទេស​បែ​ល​ហ្សិ​ក សម្រាប់​ការ​ប្រកួត​វគ្គ​ចែក​ពូ​ល Europa League ចុង​ក្រោយ​របស់ Liverpool ទល់​នឹង Union Saint-Gilloise ហើយ​ទំនងជា​មិន​បាន​ចូលរួម​ក្នុង​ប្រកួត​ទល់​នឹង Manchester United នៅ​ថ្ងៃអាទិត្យ​នេះ​។

លោក Klopp បាន​ប្រាប់​អ្នក​យក​ព័ត៌មាន​អំពី​បញ្ហា​របស់ Mac Allister ថា​៖ «​វា​មិន​ដូច​ជា​អ្វី​ដែល​យើង​គិត​នៅ​ពេល​ដំបូង​ទេ​។ ជង្គង់​គាត់​មាន​បញ្ហា​ធ្ងន់ធ្ងរ​ណាស់​ដែល​បាន​ប៉ះពាល់​ដល់​សាច់ដុំ​។ ឥឡូវនេះ យើង​ត្រូវ​រង់ចាំ​រហូត​ដល់​ឆ្អឹង​គាត់​បានជា​សះស្បើយ រហូត​ដល់​គាត់​ឈប់​ឈឺចាប់​។ ខ្ញុំ​មិន​ដែល​ធ្លាប់​ឃើញ​កីឡាករ​ណា​របួស​បែប​នេះ​ទេ ចាប់តាំងពី​ខ្ញុំ​ដឹកនាំ​ពី​មុន​មក​ទេ ប៉ុន្តែ​ឥឡូវនេះ​យើង​ជួប​ហើយ វា​អាក្រក់​ណាស់​»៕