បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់ Caughtoffside បានអោយដឹងថាក្លឹប Al-Shabab និង Al-Qudsiyah នៅអារ៉ាប៊ីសាអូឌីតបានបង្ហាញការចាប់អារម្មណ៍ទៅលើកីឡាករ Leicester City ដែលជាតារាឆ្នើមជម្រើសជាតិអង់គ្លេស Jamie Vardy។

ខ្សែប្រយុទ្ធវ័យ ៣៦ឆ្នាំ ធ្លាប់បានធ្វើការបដិសេធចំពោះសំណើរផ្ទេរទៅកាន់ក្លឹបនៅអារ៉ាប៊ីសាអូឌីតកាលពីរដូវក្តៅរួចមកហើយ នៅពេលដែលក្លឹប Al-Khaleej បានដាក់សំណើរមកកាន់គាត់។ ប្រភពដដែរបានអោយដឹងថា Vardy ត្រូវការប្រាក់ឈ្នួលប្រមាណ ៤លានផោន ដែលក្លឹបនៅអារ៉ាប៊ីសាអូឌីតធ្វើការបដិសេធ៕