Mikel Arteta បញ្ជាក់​បន្ថែម​ពី​បញ្ហា​របួស​របស់ Jurrien Timber

0

Mikel Arteta បាន​បង្ហាញ​ឱ្យ​ឃើញ​ថា ខ្សែការពារ Jurrien Timber អាច​ជា​សះស្បើយ​យ៉ាង​លឿន​ពីរ​បួស ACL ដែល​គាត់​បាន​ជួប​ក្នុង​ការ​ប្រកួត Premier League លើក​ដំបូង​របស់​គាត់​នៅ​ក្នុង​ខែសីហា​។

Timber បាន​ចូលរួម​ជាមួយ​ក្រុម​កាំភ្លើង​ធំ​ក្នុង​កិច្ចព្រមព្រៀង​ពី Ajax តម្លៃ​ដំបូង 34 លាន​ផោន ប៉ុន្តែ​កីឡាករ​សញ្ជាតិ​ហូ​ឡង់ ត្រូវ​បាន​បង្ខំ​ឱ្យ​សម្រាក​ដោយ​បង្ហាញខ្លួន​ត្រឹមតែ 50 នាទី​ប៉ុណ្ណោះ​ក្នុង​ការ​ប្រកួត​បើក​រដូវ​កាល​។

របួស ACL អាច​ប្រែប្រួល​យ៉ាង​ខ្លាំង ប៉ុន្តែ​ការ​ប៉ាន់​ប្រមាណ​ជា​ទូទៅ​គឺ​ចន្លោះ​ពី ៧​ទៅ ៩ ខែ​។ ប៉ុន្តែ​ក្នុង​ពេល​នេះ​វា​បង្កើន​លទ្ធភាព​ដែល Timber អាច​ត្រលប់​មក​ទីលាន​វិញ​មុន​ចប់​រដូវ​កាល​នេះ​។

គ្រូបង្វឹក​របស់​ក្រុម​កាំភ្លើង​ធំ បាន​ពន្យល់​ក្នុង​ស​ប្តា​ហ៍​នេះ​ថា​៖ «​គាត់​កំពុង​ថែរក្សា​សុខភាព​បាន​យ៉ាង​ល្អ​។ ការ​ជា​សះស្បើយ​របស់​គាត់​គឺ​លឿន​ណាស់​។ ខ្ញុំ​គិត​ថា​គាត់​ស្ថិត​ក្នុង​កន្លែង​ដ៏​ល្អ​មួយ​»​។

Timber ត្រូវ​បាន​ចុះហត្ថលេខា​ក្នុង​ការ​ធ្វើ​ជា​ខ្សែការពារ​ស្ដាំ​ចម្បង​របស់ Arsenal​។ ប៉ុន្តែ​ការ​អវត្តមាន​រយៈពេល​វែង​របស់​គាត់ ហើយ​កីឡាករ Takehiro Tomiyasu ត្រូវ​ផ្លាស់​ទៅ​លេង​នៅ​ខាងឆ្វេង​វិញ​។ ជាមួយនឹង​តួនាទី​ជា​ខ្សែការពារ​ស្តាំ​ដែល​ត្រូវការ​ការ​ពង្រឹង ក្រុម Arsenal បាន​សម្លឹង​មើល​កីឡាករ Jeremie Frimpong៕