បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់ Daily Mail បានអោយដឹងថាក្លឹប Manchester United ចង់ធ្វើការចុះហត្ថលេខាយកតារាឆ្នើមក្លឹប Borussia Dortmund គឺកីឡាករ Donyell Malen ដោយប្រើប្រាស់ Jadon Sancho ទៅធ្វើការដោះដូរ។

កីឡាករ Malen ជាអតិថិជនរបស់ Sports Entertainmnet Group ដែលក្រុមហ៊ុននេះជារបស់ភ្នាក់ងារលោក Erik ten Hag គឺលោក Kees Vos។ កីឡាករ Sancho អាចនឹងត្រលប់ទៅកាន់ក្លឹបចាស់របស់ខ្លួនវិញនៅខែមករា ដោយកីឡាករ Malen នឹងអាចចាកចេញពីក្លឹបវិញផងដែរ៕