Guardiola ផ្តល់​ព័ត៌មាន​អំពី​របួស​របស់ De Bruyne

0

Man City បាន​ស៊ូទ្រាំ​នឹង​ការ​ប្រកួត​ដ៏​តានតឹង ហើយ​បាន​បរាជ័យ​ក្នុង​ការ​ដណ្តើម​យកជ័យ​ជម្នះ​ក្នុង​បួន​ចុង​ក្រោយ​របស់​ពួក​គេ ហើយ​បាន​ធ្លាក់​មក​លេខ​រៀង​ទី​បួន​ក្នុង​តារាង​លី​គ​កំពូល​អង់គ្លេស​។

ទន្ទឹម​នឹង​នោះ ក្រោយ​ចប់​ការ​ប្រកួត​លោក Guardiola បាន​ផ្តល់​ព័ត៌មាន​អំពី​របួស​កីឡាករ De Bruyne ដែល​ត្រូវ​បាន​ដក​ចេញ​ចាប់តាំងពី​ការ​ប្រកួត​ដំបូង​របស់​ពួក​គេ ក្នុង​រដូវ​កាល​នេះ​ជាមួយនឹង​ក្រុម Burnley​។

លោក Guardiola បាន​និយាយ​ថា​៖ «​គាត់​បាន​ចាប់ផ្តើម​រត់​នៅ​លើ​ទីលាន ប៉ុន្តែ​មិន​ទាន់​បាន​ហ្វឹកហាត់​ជាមួយ​យើង​ទេ ។ ប្រហែលជា​ឆាប់​ៗ​ខាង​មុខ​នេះ​។ Kevin គឺ​សំខាន់​ណាស់​សម្រាប់​យើង​។ ប៉ុន្តែ​ជា​អកុសល គាត់​មាន​របួស​យ៉ាងធ្ងន់ធ្ងរ​។ យើង​មិន​ដាក់​សម្ពាធ​លើ​គាត់​ពេក​ទេ ពេល​គាត់​ត្រឡប់​មក​វិញ យើង​នឹង​បើកដៃ​ឲ្យ​គាត់​»​។

គួ​បញ្ជាក់​ផង​ដែរ De Bruyne បាន​បង្ហាញខ្លួន​សរុប 358 ប្រកួត​ឱ្យ Man City រហូត​មក​ដល់​បច្ចុប្បន្ន ដោយ​ស៊ុត​បញ្ចូល​ទី​បាន 96 គ្រាប់ និង assists 153 ដង​៕