លោក Pep Guardiola បានដកឈ្មោះកីឡាករ Erling Haaland សម្រាប់ការប្រកួតពីរលើកបន្ទាប់របស់ Manchester City ប៉ុន្តែគាត់បានបញ្ជាក់ថាគាត់អាចជាសះស្បើយទាន់ពេលសម្រាប់ការប្រកួត Club World Cup ។
កីឡាករ Haaland បានអវត្តមានក្នុងការប្រកួតទល់នឹង Luton Town កាលពីថ្ងៃអាទិត្យ ដោយលោក Guardiola បាននិយាយមុនពេលចាប់ផ្តើមការប្រកួតថា ខ្សែប្រយុទ្ធដ៏ឆ្នើមរូបនេះបានរងរបួសជើង។
ក្លឹប Man City បានជួបការលំបាកសម្រាប់ការអវត្តមានរបស់គាត់ ដោយបានតាមពីក្រោយ ដើម្បីយកឈ្នះក្រុម Luton ក្នុងលទ្ធផល 2-1 នៅកីឡដ្ឋាន Kenilworth Road។
ភ្លាមៗបន្ទាប់ពីការប្រកួតលោក Guardiola បានប្រាប់ពីរបួសរបស់តារាឆ្នើមសញ្ជាតិន័រវេស ហើយបានប្រាប់ MOTD ថា៖ «យើងមិនដឹងច្បាស់ពីរបួសទេ។ វាជារបួសនៅជើងរបស់គាត់ ប៉ុន្តែយើងនឹងដឹងក្នុងពេលខាងមុខ»។
ហើយថ្លែងទៅកាន់ Haaland ម្តងទៀតនៅក្នុងសន្និសីទសារព័ត៌មានក្រោយការប្រកួតរបស់គាត់លោក Guardiola ហាក់ដូចជាសង្ឃឹមថាកីឡាករវ័យ 23 ឆ្នាំរូបនេះនឹងមានវត្តមានក្នុងពេលឆាប់ៗ។
បញ្ហារបួសឆ្នឹងមិនមែនងាយស្រួលព្យាបាលទេ។ ប៉ុន្តែសូមបញ្ជាក់ថា ជើងគាត់មិនមែនបាក់ទេ វាគ្រាន់តែជាបញ្ហារបួសឆ្នឹង។ គាត់មិនទាន់អាចបញ្ហាខ្លួនសម្រាប់ការប្រកួតទល់នឹង Crvna Zvezda សម្រាប់ការប្រកួត UCL នឹងការប្រកួតទល់នឹង Crystal Palace នោះទេ ។ ប៉ុន្តែយើងសង្ឃឹមថាគាត់អាចត្រៀមខ្លួនសម្រាប់ការប្រកួត Club WORLD Cup នៅប្រទេសអារ៉ាប៊ីសាអូឌីត។
គួររំលឹកឡើងវិញផងដែរថា សម្រាប់ការលេងអោយ Premier League កីឡាករ Haaland រកបាន 14 គ្រាប់ក្នុង 15 ប្រកួត ជាមួយនឹង 19 គ្រាប់នៅក្នុង 22 ប្រកួតជាមួយក្លឹបក្នុងរដូវកាលនេះ៕