Barcelona កំពុងសម្លឹងរកមើលការនាំយកខ្សែបម្រើថ្មី ក្នុងកិច្ចសន្យារយៈពេលខ្លីក្នុងខែមករា ដោយបានបើកទ្វារសម្រាប់កីឡាករដែល Manchester United មិនពេញចិត្ត។
កីឡាករ Gavi របស់ក្លឹបយក្សកាតាឡានបានរងរបួស អំឡុងពេលបំពេញកាតព្វកិច្ចអន្តរជាតិជាមួយអេស្បាញ ដោយកីឡាករវ័យជំទង់រូបនេះមិនរំពឹងថាបានលេងម្តងទៀត នៅរដូវកាលនេះទេ បន្ទាប់ពីរហែកសសៃ ACL។
យោងតាមសារព័ត៌មានកីឡាអេស្ប៉ាញ បានបញ្ជាក់ថា Barca បានសម្លឹងឃើញកីឡាករ Donny van de Beek ដែល Manchester United ទុកចោល។ ខ្សែបម្រើសញ្ជាតិហូឡង់ មានពេលវេលាដ៏គួរឱ្យធុញទ្រាន់ ចាប់តាំងពីបានផ្លាស់ពី Ajax ទៅកាន់ Manchester United។
ឥឡូវនេះគាត់មានអារម្មណ៍ថា គាត់ត្រូវការចាកចេញពីក្លឹប ដើម្បីបន្តអាជីពរបស់គាត់ ហើយប្រហែលជាអាចទាមទារកន្លែងមួយក្នុងក្រុមសម្រាប់ការប្រកួត Euro 2024 របស់ប្រទេសហូឡង់ ព្រមទាំងអស់សង្ឃឹមក្នុងការទទួលបានការផ្លាស់ប្តូរ នៅពេលទីផ្សាដោះដូរកីឡាករខែមករាបើក។
ចំណាប់អារម្មណ៍របស់ Barca ក្នុងការនាំយកខ្សែបម្រើកណ្តាលគឺច្បាស់ណាស់ ហើយពួកគេនឹងពិចារណាយក Van de Beek ទោះបីជាខ្ចីជើង ហើយប្រសិនបើកិច្ចព្រមព្រៀងនេះមិនជាប់ពាក់ពាន់ជាមួយបញ្ហាហិរញ្ញវត្ថុ។
ថ្លែងកាលពីចុងខែមុន Van de Beek បានបញ្ជាក់យ៉ាងច្បាស់ថា គាត់នឹងជំរុញឱ្យមានការចាកចេញនៅក្នុងខែមករាដោយនិយាយថា៖ «ខ្ញុំត្រូវការលេងជាប្រចាំ… ប្រសិនបើមិនបានលេងនៅ Man United ខ្ញុំនឹងលេងនៅក្លឹបផ្សេង។ ខ្ញុំពិតជាឆ្កួតនឹងបាល់ទាត់។ ខ្ញុំមានជីវភាពល្អនៅ Man United ប៉ុន្តែលុយមិនដែលជាកម្លាំងចិត្តរបស់ខ្ញុំទេ»៕