លោក Mikel Arteta ពេញចិត្ត​យ៉ាង​ខ្លាំង ជាមួយនឹង​ការ​បង្ហាញ​សមត្ថភាព​របស់ Kai Havertz

0

លោក Mikel Arteta មានការ​រំភើប​ជាមួយនឹង​ការ​បង្ហាញ​សមត្ថភាព​របស់ Kai Havertz ចាប់តាំងពី​ការ​ផ្ទេរ​នៅ​រដូវក្តៅ​ពី Chelsea ។

កីឡាករ​សញ្ជាតិ​អា​ឡឺ​ម៉​ង់ ដំបូង​ឡើយ​បាន​តស៊ូ ដើម្បី​សម្រេច​បាន​នូវ​ការ​ទាមទារ ក្រោម​យុទ្ធសាស្ត្រ​របស់​លោក Arteta ដែល​បាន​ព្យាយាម​អោយ Havertz លេង​ក្នុង​ទម្រង់​ជា​ខ្សែបម្រើ​ស្លាប​។ ក្រោយ Havertz អាច​សម្រប​ខ្លួន​បាន Arteta មានការ​ពេញចិត្ត​យ៉ាង​ខ្លាំង ជាមួយនឹង​ការ​បង្ហាញ​សមត្ថភាព​របស់​គាត់ ។

Arteta បាន​និយាយ​ថា​៖ «​ខ្ញុំ​គិត​ថា Kai លេង​បាន​ល្អ គាត់​កាន់តែ​ល្អ​ជាង​មុន​។ នោះ​ហើយ​ជា​អ្វី​ដែល​យើង​ត្រូវការ ខណៈ​ដែល​យើង​កំពុង​បាត់បង់​កីឡាករ​ច្រើន​នៅ​ពេល​នេះ​»​។

បន្ថែម​ពី​នោះ Arteta បាន​និយាយ​ពី Gabriel Jesus ថា Jesus មើលទៅ​ពិតជា​សកម្ម​នៅ​ថ្ងៃនេះ ។ គាត់​មានការ​គំនៀប​ខ្លាំង ហើយ​មិន​មានឱកាស​ល្អ​ក្នុង​ការ​ស៊ុត​បាល់​បញ្ចូល​ទី​។ តែ​ទោះ​យ៉ាងណា​គាត់​បាន​ចូលរួម​ក្នុង​សកម្មភាព​វិជ្ជមាន​ជា​ច្រើន​សម្រាប់​ក្រុម​ផង​ដែរ ដូច្នេះ​ខ្ញុំ​គិត​ថា​គាត់​ស្ថិត​ក្នុង​កន្លែង​ដ៏​ល្អ​មួយ​៕