សមត្ថកិច្ចកម្ពុជាបណ្ដេញជនជាតិវៀតណាម ជាង២០០នាក់ចេញពីទឹកដីកម្ពុជា បន្ទាប់ពីរកឃើញពាក់ព័ន្ធបទល្មើសឆបោកតាមប្រព័ន្ធអនឡាញ

0

ភ្នំពេញ៖ បន្ទាប់ពីរកឃើញពាក់ព័ន្ធបទល្មើសឆបោកតាមប្រព័ន្ធអនឡាញជនជាតិវៀតណាមចំនួន២៥៧នាក់ ក្នុងនោះស្រី៥៦នាក់ ត្រូវបានអគ្គ នាយកដ្ឋានអន្តោប្រវេសន៍ សហការជាមួយ អគ្គស្នងការដ្ឋាននគរបាលជាតិ នៃក្រសួងមហាផ្ទៃ អនុវត្តនីតិវិធីបណ្ដេញចេញពីប្រទេសកម្ពុជា ចូលទៅកាន់ប្រទេសវៀតណាមតាមច្រកទ្វារព្រំដែនគោក។  នេះបើតាមលទ្ធផលបង្ក្រាបរបស់អគ្គនាយកដ្ឋានអន្តោប្រវេសន៍ ក្រោមគោលកា រណ៍ណែនាំរបស់ ឯកឧត្ដមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ។

លោកបណ្ឌិត ទូច សុឃៈ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ ឱ្យដឹងនាថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២៣នេះ ថា ការបណ្ដេញចេញនេះ ធ្វើឡើងបន្ទាប់ពីជាតិវៀតណាមទាំងនោះ ត្រូវសមត្ថកិច្ចកម្ពុជា បើកប្រតិបត្តិការឃាត់ខ្លួននៅក្រុងអរិយក្សត្រ ខេត្តកណ្ដាល កាលពីថ្ងៃទី១ ខែធ្នូ ដោយសមត្ថកិ ច្ចបានរកឃើញថាពួកគេជាប់ពាក់ព័ន្ធបទល្មើសបទល្មេីសឆបោកតាមប្រព័ន្ធអនឡាញ ព្រមទាំងប្រ ព្រឹត្តបទល្មេីសអន្តោប្រវេសន៍ ដូចជាធ្វេីការងារខុសច្បាប់ដោយគ្មានប័ណ្ណការងារ ប្រេីប្រាស់ទិដ្ឋាការខុសគោលបំណង (ប្រេីទិដ្ឋាការទេសចរណ៍ មកធ្វេីការងារ) និងឆ្លងដែនខុ សច្បាប់។

អ្នកនាំពាក្យរងរូបនេះបញ្ជាក់ថា អគ្គនាយកដ្ឋានអន្តោប្រវេសន៍បានអនុវត្តនីតិវិធីបណ្ដេញជន ជាតិវៀតណាមទាំងនោះស្របតាមច្បាប់ស្ដីពីអន្តោប្រវេសន៍កម្ពុជា និងប្រកាសរបស់ក្រ សួងមហាផ្ទៃ និងគោរពតាមគោលការណ៍ទូទៅនៃសិទ្ធិមនុស្សជាសកល ដោយមានការសម្រប សម្រួលជាមួយប៉ុស្តិ៍ច្រកទ្វារអន្តរជាតិបាវិត ប៉ុស្តិ៍កងទ័ពការពារព្រំដែនអន្តរជាតិម៉ុកបាយ ព្រមទាំងមានការចូលរួមពីតំណាងស្ថានទូតវៀតណាមប្រចាំនៅកម្ពុជាផងដែរ។

អ្នកនាំពាក្យបានលើកឡើងថាកន្លងមក កម្ពុជាបានក្លាយជាប្រទេសរងគ្រោះ ព្រោះតែជនបរទេសមួយចំនួន បានប្រើគ្រប់ឧបាយកលទុច្ចរិតយកជាទីតាំងប្រព្រឹត្តបទល្មើស។ តែទោះយ៉ាងណា ឯកឧត្ដមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានដាក់បទបញ្ជាយ៉ាងម៉ឺងម៉ាត់ ដល់អង្គភាពពាក់ព័ន្ធ ជាពិសេសអគ្គស្នងការដ្ឋាន នគរបាលជាតិ និងអគ្គនាយកដ្ឋានអន្តោប្រវេសន៍ សហការស្រាវជ្រាវបង្ក្រាបបទល្មើ សឆ្លងដែនគ្រប់ប្រភេទ ព្រមទាំងបទល្មេីសអន្តោប្រវេសន៍ និងឧក្រិដ្ឋកម្មឆ្លងដែននានាឱ្យមានប្រសិទ្ធភាព ដោយមិនយោគយល់ មិនរើសអើង និងមិនបន្ធូបន្ថយ៕

ប្រភព៖ AKP