បរទេស៖ ក្លឹបកាំំភ្លើងធំបានទទួលនៅកៅអីទៅកាន់វគ្គ ១៦ក្រុមចុងក្រោយនាពានរង្វាន់ Champions League ហើយក្រោយបង្ហាញទម្រង់លេងយ៉ាងល្អនៅក្នុងវគ្គទី១នៃការប្រកួតជាមួយនឹងក្រុមមកពីបារាំង នៅកីឡាករដ្ឋាន Emirates។ ពួកគេបានស៊ុតបញ្ចូលទី ៥គ្រាប់នៅក្នុងវគ្គទី១ ដោយកីឡាករ Kai Havertz, Gabriel Jesus, Bukayo Saka, Gabriel Martinelli និង Martin Odegaard។ លោក Mikel Arteta បានសរសេរឈ្មោះរបស់គាត់នៅក្នុងប្រវត្តិសាស្ត្រ ដោយពួកគេបានក្លាយជាក្រុមអង់គ្លេសទី១ ដែលនាំមុខគូរប្រកួតបានច្រើនគ្រាប់ជាងគេនៅក្នុងការវគ្គទី១ សម្រាប់ពានរង្វាន់ទ្វីបអឺរ៉ុប។
.png?auto=webp&format=pjpg&width=3840&quality=60)
វាគ្រាន់តែចាប់ពីនាទីទី១៥ក្នុងវគ្គទី១ទៅ ក្រុមដែលមានមូលហេតុនៅភាគខាងជើងទីក្រុងឡុងដ៍បានស៊ុតបញ្ចូលទៅ៤គ្រាប់ទៅហើយ ហើយមុននឹងបញ្ចប់វគ្គទី១ កីឡាករ Martin Odegaard ក៏បានបន្ថែមមួយគ្រាប់ទៀតអោយបាន ៥គ្រាប់។ វាបានធ្វើអោយពួកគេទទួលបាននៅកំណត់ត្រាថ្មីមួយសម្រាប់ប្រវត្តិសាស្ត្រ ដោយពួកគេបានក្លាយជាក្រុមបាល់ទាត់មកពីអង់គ្លេសដែលស៊ុតបញ្ចូលទីច្រើនជាងគេនៅក្នុងវគ្គទី១ ដែលកំណត់ត្រាពីមុនជារបស់ក្លឹប Man Utd ដែលអាចស៊ុតបញ្ចូលទីបានតែ ៤គ្រាប់ប៉ុណ្ណោះ។

ក្លឹប Arsenal បានឡើងទៅវគ្គបន្ទាប់ហើយ ក្រោយជាក្រុមដែលឈរនៅលើកំពូលតារាងពូល B ទោះបីជានៅសល់មួយប្រកួតទៀតជាមួយនឹងក្លឹប PSV ក៏ដោយ។ ក្រោយទទួលបានជ័យជំនះនៅ Champions League លោក Arteta ត្រូវធ្វើការផ្តោតលើការប្រកួតនៅ Premier Leage ម្តង ខណៈពេលដែលពួកគេត្រូវប្រកួតជាមួយនឹងម្ចាស់ផ្ទះ Wolves នៅថ្ងៃសៅរ៍នេះ៕
