បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់ Sky Sport បានអោយដឹងថាក្លឹបដែលមានមូលហេតុនៅលីគអាឡឺម៉ង់បានបញ្ជាក់ថាខ្សែបម្រើប្រយុទ្ធរបស់ខ្លួនរូបនេះអាចនឹងចាកចេញពីក្លឹប។ ទោះបីជាយ៉ាងណាក្លឹប Leverkusen សង្ឃឹមថាកីឡាករវ័យ ២០ឆ្នាំ ដែលមានកុងត្រាជាមួយនឹងក្លឹបនៅអាឡឺម៉ង់ដល់ឆ្នាំ២០២៧ និងអាចព្រមនៅជាមយនឹងក្លឹបដល់រដូវក្តៅឆ្នាំ២០២៥ មុននឹងគាត់ចាកចេញ។

ក្រុមនៅអាឡឺម៉ង់មួយនេះអាចនឹងពិបាកក្នុងការបញ្ចុះបញ្ចូលកីឡាករ Wirtz នៅស្នាក់នៅបន្ត ដោយសារតែមានការចាប់អារម្មណ៍ពីសំណាក់ក្លឹប Bayern Munich, Liverpool, Manchester City, Manchester United និង Real Madrid ដែលចង់ចុះហត្ថលេខាយកគាត់។ នៅពេលនេះកីឡាករ Wirtz មិនទាន់បានបញ្ជាក់នៅក្លឹបដែលខ្លួនចង់ទៅនោះទេ ហើយប្រភពដដែរបានអោយដឹងថែមទៀតថាគាត់អាចនឹងពិចារណាទៅលើក្លឹបនៅលីគអាឡឺម៉ង់មុននឹងគិតពីលីគផ្សេងទៀត។
ខ្សែបម្រើ Wirtz ដែលបានមកចូលរួមជាមួយនឹងក្លឹប Leverkusen ពីក្លឹប Koln កាលពីឆ្នាំ២០២០ បានស៊ុតបញ្ចូលទី ៦គ្រាប់ និង Assist ១០ដង ក្នុងការបង្ហាញខ្លួន ១៨ប្រកួតអោយក្លឹប Leverkusen ដែលកំពុងឈរនៅកំពូលតារាង Bundesliga។ ក្រុមលោក Xabi Alonso រកបាន ៣៤ពិន្ទុ ពីការប្រកួត ១២ដង ដោយឈរនៅលើកំពូលតារាង នាំមុខក្រុមលំដាប់ទី២ Bayern Munich ចំនួន ២ពិន្ទុ។
.jpg?auto=webp&format=pjpg&width=3840&quality=60)
កីឡាករសញ្ជាតិអាឡឺម៉ង់រូបនេះនៅមានពេលវេលាច្រើនក្នុងការពិចារណាថាគួរទៅលេងនៅទីណា ហើយពេលណាដែលគាត់អាចនឹងចាកចេញពីក្លឹប Leverkusen។ នៅពេលនេះគាត់នឹងត្រូវជួយក្រុមនៅថ្ងៃព្រហស្បត្តិ៍នេះក្នុងការប្រកួតជាមួយក្រុម Hacken នៅពានរង្វាន់ Europa League៕