ក្លឹ​ប​នៅ Premier League កំពុង​ដណ្ដើម​គ្នា​ចង់បាន​ខ្សែប្រយុទ្ធ​វ័យក្មេង​របស់​ជម្រើសជាតិ​ប្រេ​ស៊ី​ល

0

ភ្នាក់ងារ​របស់​ខ្សែប្រយុទ្ធ Marcos Leonardo របស់​ក្លឹ​ប Santos បាន​បញ្ជាក់​ថា​កីឡាករ​វ័យ 20 ឆ្នាំ​នឹង​ចាក​ចេញពី​ក្លឹ​ប​នៅ​ក្នុង​ទីផ្សារ​ដោះ​ដូរ​កីឡាករ​ខែមករា​។

យោង​តាម​សារព័ត៌មាន 90min ក្លឹ​ប Santos បាន​បង្ហាញ​ពី​ការ​ចាកចេញ​របស់​កីឡាករ Leonardo ក្នុង​រដូវរងារ​នេះ ដោយ​ក្លឹ​បម​ក​ពី​ទូ​ទាំង Premier League បាន​រៀបចំ​ការ​ផ្តល់​ជូន​សម្រាប់​កីឡាករ​ប្រេ​ស៊ី​ល​ដែល​មាន​ទេព​កោសល្យ​រូប​នេះ​។

ជា​ការ​ពិត​ណាស់​ទាំង Arsenal និង Manchester United បាន​តាម​ប្រមាញ់ Leonardo នា​ពេល​ថ្មី​ៗ​នេះ ខណៈ​ដែល​ការ​ប្រកួត​បាល់ទាត់​ពិភពលោក​អាយុ​ក្រោម 20 ឆ្នាំ​បាន​បង្ហាញ​ថា​ក្លឹ​ប Chelsea, Newcastle United និង Tottenham Hotspur ក៏​ចាប់អារម្មណ៍​លើ​កីឡាករ​រូប​នេះ​ដែរ​។

ការ​ចាប់អារម្មណ៍​លើ Leonardo បាន​កើនឡើង​នៅ​ឆ្នាំ 2023 ក្នុងអំឡុងពេល​រដូវក្តៅ ទាំង Nottingham Forest និង West Ham United បាន​ពិភាក្សា​គ្នា ប៉ុន្តែ​មិន​អាច​ទទួល​បាន​កិច្ចព្រមព្រៀង​លើ​កីឡាករ​វ័យក្មេង​រូប​នេះនោះ​ទេ ។

ភ្នាក់ងារ​របស់​កីឡាករ​នាង Rafaela Pimenta បាន​បញ្ជាក់​ទៅ​កាន់ Relevo ថា​៖ «​គាត់​ត្រូវ​បាន​ក្លឹ​ប​ផ្ដល់​ឱកាស​អោយ​ទទួលយក​បទ​ពិសោធន៍​ពី​ក្លឹ​ប​ថ្មី​។ ប៉ុន្តែ​ស្ថានភាព​កីឡា​របស់ Santos គឺ​ពិសេស​ណាស់​។ គាត់​ចង់​ស្នាក់​នៅ​បន្ត ព្រោះ​គាត់​ចង់​ជួយ​រហូត​ដល់​ចុងបញ្ចប់​នៃ​រដូវ​កាល​នេះ​។ គាត់​មិន​ចង់​ចាកចេញ​ទេ ព្រោះ​វា​មិនមែន​ជា​រឿង​ត្រឹមត្រូវ​ដែល​ត្រូវធ្វើ​។ ប៉ុន្តែ​ពេលវេលា​បាន​មក​ដល់​សម្រាប់​ការ​ផ្ទេរ​។ គាត់​ចង់​ទទួល​បាន​បទ​ពិសោធន៍​នៅ​អឺរ៉ុប ហើយ​ពេលវេលា​របស់​គាត់​នឹង​មក​ដល់​នៅ​ទីផ្សា​ដោះ​ដូរ​រដូវរងា​នេះ​»​។

ប្រភព​ដដែល​បាន​រាយការណ៍​ថា Santos នឹង​ទាមទារ​ប្រហែល 20 លាន​ផោន​ពី​ការ​ចុះហត្ថលេខា​លើ Leonardo ដែល​បាន​ស៊ុត​បញ្ចូល​ទី 21 គ្រាប់​ក្នុង​ការ​បង្ហាញខ្លួន 45 ដង​សម្រាប់​ក្លឹ​ប​ក្នុងឆ្នាំនេះ​៕