Home ព័ត៌មានកីឡា អនាគតរបស់ Dest ហាក់មានពន្លឺឡើងវិញ!! ក្រោយក្លឹបមួយនេះចង់បានគាត់

អនាគតរបស់ Dest ហាក់មានពន្លឺឡើងវិញ!! ក្រោយក្លឹបមួយនេះចង់បានគាត់

0

បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់ SPORT បានអោយដឹងថាក្លឹប PSV Eindhoven ត្រៀមក្នុងការរក្សាទុកនៅកីឡាករដែលបានខ្ចីជើងពីក្លឹប Barcelona ហើយចង់អោយខ្សែការពារ Sergino Dest ស្នាក់នៅជាមួយខ្លួនជាអចិន្ត្រៃយ៍តែម្តង។

Dest ដែលមានវ័យ ២៣ឆ្នាំ បានជួបនៅបញ្ហាកាលនៅក្លឹប Barcelona ហើយក៏បានទៅចំណាយពេលលេងខ្ចីជើងឯក្លឹប AC Milan កាលពីរដូវកាលមុន ប៉ុន្តែនៅតែមិនអាចធ្វើអោយអជីពគាត់ត្រលប់មកភាពល្អវិញនោះទេ។ នៅពេលនេះគាត់ក៏បានបន្តលេងខ្ចីជើងនៅក្លឹប PSV។ ជាមួយនឹងការរីកចម្រើននៅក្លឹប PSV ធ្វើអោយក្លឹបចង់បង់នៅតម្លៃ ១០លានអឺរ៉ូ ដើម្បីអាចប្រើនៅជម្រើសទិញផ្តាច់យករូបគាត់នៅខែមករាខាងមុខ៕

Previous articleក្លឹប Real Madrid កំពុងពិចារណាអំពីអនាគតរបស់លោក Ancelotti
Next articleក្រុមអ្នកអភិរក្សរបស់អង្គការ USAID មរតកបៃតង បានប្រទះឃើញអណ្ដើកភ្នំ ឬអណ្ដើកព្រិច ជិតផុតពូជនៅស្រុកសៀមប៉ាង