ក្លឹប Real Madrid កំពុងពិចារណាអំពីអនាគតរបស់លោក Ancelotti

0

បរទេស​៖​ ក្លឹប Real Madrid កំពុងពិចារណាទៅលើការបន្តកុងត្រាជាមួយនឹងអ្នកចាត់ការ Carlo Ancelotti ដែលកុងត្រារបស់គាត់នឹងផុតនៅចុងរដូវកាលនេះ។

នេះបើយោងតាមការចេញផ្សាយរបស់ Relevo បានអោយដឹងថាបុរសសញ្ជាតិអ៊ីតាលី ដែលមានវ័យ ៦៤ឆ្នាំរូបនេះ បានមកចូលរួមជាមួយនឹងក្លឹប Real Madrid នៅឆ្នាំ២០២១ ហើយអាចនឹងទទួលបាននៅការបន្តកុងត្រាថ្មីរយៈពេល ២ឆ្នាំទៀត។

អ្នកចាត់ការសញ្ជាតិអ៊ីតាលីរូបនេះក៏មានព័ត៌មានលេចលឺអំពីការទៅដឹកនាំក្រុមជម្រើសជាតិប្រេស៊ីល ប៉ុន្តែគាត់សុំមិនធ្វើការបញ្ចេញនៅមតិចំពោះរឿងនេះទេ៕