ក្រុមអ្នកអភិរក្សរបស់អង្គការ USAID មរតកបៃតង បានប្រទះឃើញអណ្ដើកភ្នំ ឬអណ្ដើកព្រិច ជិតផុតពូជនៅស្រុកសៀមប៉ាង

0

ស្ទឹងត្រែង៖ មន្រ្តីរបស់អង្គការ USAID មរតកបៃតង បានឱ្យដឹងនៅល្ងាចថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៣នេះថា ក្រុមអ្នកអភិរក្សរបស់ខ្លួនបានប្រទះឃើញអណ្ដើកភ្នំ ឬអណ្ដើកព្រិច ដែល ជិតផុតពូជនៅលើលោក កាលពីខែកញ្ញា ឆ្នាំ២០២៣កន្លងទៅនេះ នៅស្រុកសៀមប៉ាង ខេត្តស្ទឹងត្រែង។

មន្ត្រីរូបនោះបានបន្តថា   អណ្ដើកភ្នំ ឬអណ្ដើកព្រិច គឺជាប្រភេទសត្វអណ្តើកដែល រស់នៅក្នុងផ្នែកខ្លះនៃអាស៊ីអាគ្នេយ៍។ អណ្តើកព្រិច គឺជាប្រភេទសត្វដែលស៊ីសាច់ និងរុក្ខជាតិ ជាអាហារ។ របបអាហារចម្បងរបស់ពួកវារួមមានដូចជាស្លឹកឈើ  ផ្លែឈើ  ផ្សិត  និង សត្វឥតឆ្អឹងខ្នង។ អណ្ដើកព្រិចភាគច្រើនចំណាយពេលសម្រាកនៅក្នុងគំនរស្លឹកឈើ  ហើយកម្រនឹង ចេញត្រូវពន្លឺព្រះអាទិត្យដោយ ផ្ទាល់ណាស់ ដូច្នេះពួកវាភាគច្រើនធ្វើ សកម្មភាពផ្សេងៗនៅពេលព្រឹកព្រលឹម ឬពេលព្រលប់។

ក្នុងរដូវវស្សា សត្វប្រភេទនេះតែងតែ សកម្មជាងធម្មតា។ អណ្ដើកព្រិច ត្រូវបានចាត់ថ្នាក់ជាសត្វជិតផុតពូជបំផុត ដោយសារតែការ ថយចុះចំនួនរបស់វាជាច្រើនដែលបណ្តាលមកពីការបាត់បង់ទីជម្រក និងការប្រមូល អណ្ដើកព្រិចធ្វើឱសថបុរាណ ពាណិជ្ជក

ប្រភព៖ AKP