មហាសេដ្ឋីអាមេរិកលោក Leon Cooperman បានចូលរួមទិញភាគហ៊ុនមួយនៅក្នុង Manchester United ខណៈដែលលោក Sir Jim Ratcliffe កំពុងរៀបចំចុះកុងត្រាយកភាគហ៊ុន 25%។
គ្រួសារ Glazer បានប្រកាសកាលពីខែវិច្ឆិកាឆ្នាំមុន អំពីចេតនារបស់ពួកគេក្នុងការលក់ក្លឹប Man United ដែលស្ថិតនៅក្នុងកាលៈទេសៈដ៏ចម្រូងចម្រាសអស់រយៈពេល 18 ឆ្នាំមកហើយ។ Ratcliffe បានដេញថ្លៃជាមួយលោក Sheikh Jassim ដែលជាមហាសេដ្ឋីកាតា ។ ប៉ុន្តែជាមួយនឹងតម្លៃ ៦ពាន់លានផោន ដល់ ១០ ពាន់លានផោន ដែលគ្រួសារ Glazer រំពឹងត្រូវបានបាត់បង់ ក្រោយពីលោក Sheikh Jassim បានដកខ្លួនចេញ ។
ការផ្តល់ជូនរបស់ Ratcliffe ក្នុងការទិញភាគហ៊ុន 25% ពិតជាបានឱ្យតម្លៃក្លឹបខ្ពស់ជាងទូទៅ ខណៈដែល Glazers នៅតែជាម្ចាស់ក្រុមបិសាចក្រហម ។ ការទិញភាគហ៊ុនរបស់ Cooperman មិនផ្លាស់ប្តូរអ្វីទាំងអស់នៅ Old Trafford ។ ដោយបុរសវ័យ 80 ឆ្នាំរូបនេះ ដែលជាស្ថាបនិកក្រុមហ៊ុនវិនិយោគ Omega Advisors មានមូលដ្ឋាននៅទីក្រុងញូវយ៉ក មានទ្រព្យសម្បត្តិសុទ្ធចំនួន 2.6ពាន់លានដុល្លា (2.1ពានលានផោន) ដូចដែលបានប៉ាន់ស្មានដោយ Bloomberg Billionaires Index។
ឯកសារថ្មីៗនេះបង្ហាញថាភាគហ៊ុនរបស់ Man United ដែលគាត់បានទិញមានតម្លៃ 16.8 លានដុល្លារ (13.5លានផោន) ដែលជាភាគហ៊ុនតិចតួចប៉ុណ្ណោះ បើប្រៀបធៀបជាមួយចំនួនដែល Ratcliffe បានទិញ៕