ក្លឹ​ប Napoli បាន​តែងតាំង​គ្រូបង្វឹក​ថ្មី បន្ទាប់​ពី​បណ្ដេញ​លោក Rudi Garcia

0

ក្លឹ​ប Napoli បាន​តែងតាំង​លោក Walter Mazzarri ជា​គ្រូបង្វឹក​ថ្មី​របស់​ពួក​គេ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​ម្ចាស់​ជើងឯក Serie A កាលពី​ថ្ងៃ​អង្គារ​។ គ្រូបង្វឹក​វ័យ 62 ឆ្នាំ​រូប​នេះ​នឹង​ចូល​ជំនួស​តំណែង​លោក Rudi Garcia បន្ទាប់​ពី​ចាញ់ Empoli ។

ការ​ចាប់ផ្តើម​រដូវ​កាល​ដ៏​ខ្វះខាត បាន​ឈាន​ដល់​កម្រិត​ទាប​ថ្មី​មួយ​កាលពី​ថ្ងៃអាទិត្យ នៅ​ពេល​ដែល Napoli បាន​ចាញ់ 1-0 នៅ​ទឹកដី​របស់​ក្រុម Empoli ខណៈ​ដែល​យុទ្ធសាស្ត្រ​របស់ Garcia បរាជ័យ​ទល់​នឹង​ក្រុម​លេខ​រៀង​ទី 17 ក្នុង​តារាង​។

Garcia បាន​ចូល​កាន់​តំណែង​នៅ Napoli ក្នុង​ខែមិថុនា បន្ទាប់​ពី Luciano Spalletti បាន​លាលែង​ពី​តំណែង​ដោយ​បាន​ជួយ​ក្រុម​អោយ​ឈ្នះ Scudetto លើក​ដំបូង​របស់ Napoli ចាប់តាំងពី​ឆ្នាំ 1990 ប៉ុន្តែ​ឥឡូវនេះ​ពួក​គេ​មាន​ហានិភ័យ ក្នុង​ការ​ធ្លាក់​ចេញពី​ការ​ប្រជែង​ដណ្តើម​ពាន​នៅ​រដូវ​កាល​នេះ​។

គួរ​រំលឹក​ឡើង​វិញ​ផង​ដែរ​ថា​លោក Mazzarri បាន​ត្រលប់​មក Napoli ជា​លើក​ទី​ពីរ បន្ទាប់​ពី​គាត់​បាន​គ្រប់គ្រង​ក្រុម​ពី​ឆ្នាំ 2009 ដល់​ឆ្នាំ 2013 ។ គាត់​បាន​បញ្ចប់​រដូវ​កាល​ដំបូង​របស់​គាត់​គឺ 2009-10 ក្នុង​ចំណាត់ថ្នាក់​លេខ 6 មុន​ពេល​គាត់​បាន​ជួយ Napoli មាន​សិទ្ធិ​ប្រកួត​វគ្គ​ចែក​ពូ​ល​នៃ Champions League ក្នុង​រដូវ​កាល​បន្ទាប់​៕