នាយក​ផ្នែក​កីឡា​របស់​ក្លឹ​ប Barcelona បញ្ជាក់​បែប​នេះ ! ពី​ទីផ្សារ​ដោះ​ដូរ​កីឡាករ​នៅ​រដូវរងា

0

នាយក​ផ្នែក​កីឡា​របស់​ក្លឹ​ប Barcelona លោក Deco បាន​ទទូច​ថា​ក្លឹ​ប​មិន​មាន​បំណង​ចុះហត្ថលេខា​លើ​នរណា​ម្នាក់ ក្នុងអំឡុងពេល​ទីផ្សារ​ដោះ​ដូរ​កីឡាករ​ខែមករា​នោះ​ទេ​។

ម្ចាស់​ជើងឯក​អេ​ស្ប៉ា​ញ បាន​ពង្រឹង​ជាមួយនឹង​ការ​ចុះហត្ថលេខា​កីឡាករ​ចំនួន 5 នាក់​នៅ​រដូវក្តៅ ប៉ុន្តែ​ដោយសារ​តែ​ស្ថានភាព​ហិរញ្ញវត្ថុ ទើប​ធ្វើ​អោយ​ពួក​គេ​មិន​អាច​ចុះហត្ថលេខា​បាន​ច្រើន​។ ដោយ​បាន​ចំណាយ​ប្រាក់ 3.4 លាន​អឺ​រ៉ូ​ក្នុង​ការ​នាំ​យក Oriol Romeu បន្ទាប់​ពី​ទទួល​បាន​ភាព​ជោគជ័យ​នៅ Girona ខណៈ​ដែល​ការ​ចុះហត្ថលេខា​ចំនួន 4 ផ្សេង​ទៀត​មានការ​ផ្ទេរ​ដោយ​មិន​មាន​តម្លៃ​ខ្លួន​ចំនួន​ពីរ​គឺ Inigo Martinez និង Ilkay Gundogan និង​កិច្ចសន្យាខ្ចី​ចំនួន​ពីរ Joao Felix ពី Atletico Madrid និង Joao Cancelo ពី Manchester City ។

ទោះជា​យ៉ាងណា​ក៏​ដោយ ថ្លែង​ទៅ​កាន់ SPORT នាយក​កីឡា​លោក Deco បាន​បញ្ជាក់​ថា ក្រៅពី​ការ​ផ្លាស់​ប្តូរ​មុន​ការ​ព្រមព្រៀង​របស់ Vitor Roque ទៅ Barcelona ក្លឹ​ប​មិន​មាន​បំណង​ចុះហត្ថលេខា​ណាមួយ​ក្នុងអំឡុងពេល​ទីផ្សារ​ដោះ​ដូរ​កីឡាករ​នា​ពេល​ខាង​មុខ​នោះ​ទេ​។

គាត់​បាន​និយាយ​ថា នៅ​ពេល​ដែល​ក្រុម​មួយ​ត្រូវ​ពង្រឹង​ឡើង​វិញ វា​ត្រូវ​មាន​គោលបំណង​ពេញ​មួយ​រដូវ​កាល​។ ប៉ុន្តែ​ខ្ញុំ​មិន​គិត​ថា យើង​អាច​ធ្វើការ​ផ្លាស់​ប្តូរ​ណាមួយ​នៅ​ក្នុង​ខែមករា ដោយ​ក្លឹ​ប​មិន​គិត​ពី​អ្វី​ដែល​កើតឡើង​ជាមួយ Roque នោះ​ទេ​៕