បរទេស៖ នាយកផ្នែកកីឡាកររបស់ក្លឹប Juventus លោក Cristiano Giuntoli និងលោក Giovanni Manna កំពុងស្ថិតនៅកីឡាករដ្ឋាន Etihad ដើម្បីបន្តបេសកម្មរបស់ពួកគេក្នុងការតាមមើលកីឡាករ។
ក្លឹប Juventus ត្រូវការខ្សែបម្រើនៅក្នុងទីផ្សារដោះដូរខែមករានេះ ខណៈកីឡាករ Paul Pogba និង Nicolo Fagioli អាចប្រឈមមុននឹងការហាមប្រាមប្រកួត។
ក្រុមការងារក្លឹប Juventus នឹងមើលការប្រកួតរវាងក្លឹប Tottenham ជាមួយនឹងក្លឹប Chelsea កាលពីថ្ងៃចន្ទ ហើយមើលការប្រកួតរវាង Man City និង Young Boy កាលពីអង្គារ និងមានផែនការមើលការប្រកួរវាង Arsenal និង Sevilla ទៀត។
ពួកគេក៏នឹងធ្វើការណាត់ជួបមួយចំនួន ដើម្បីអាចអោយបានដឹងថាខ្សែបម្រើរូបណា អាចផ្ទេរបាន និងតម្លៃក្នុងការផ្ទេរ។
កីឡាករ Kalvin Phillips បានមានព័ត៌មានក្នុងការផ្ទេរទៅកាន់ Juventus ហើយត្រូវបានពិចារណាទៅលើឪកាសនៃការខ្ចីជើងគាត់នៅខែមករាខាងមុខ ប៉ុន្តែខាងក្លឹបអ៊ីតាលីមួយនេះដាក់អទិភាពទៅលើការផ្ទេរខ្សែបម្រើប្រយុទ្ធច្រើនជាង។
សម្រាប់ការមើលការប្រកួតរវាង Tottenham និង Chelsea គឺខាងក្លឹប Juventus តាមមើលកីឡាករ Pierre-Emile Hojbjerg ប៉ុន្តែខាងក្លឹប Tottenham នៅតែទាមទារតម្ឡៃ ៣០លានផោន៕