លោក Howe សម្លឹងឃើញកីឡាករ ៣នាក់ មកជំនួសកន្លែងរបស់ Tonali ដែលជាប់បំរាម ១០ខែ

0

បរទេស៖ ក្លឹបសារិកាព្រៃ បានសម្លឹងរកមើលការពង្រឹងនៅតំបន់បម្រើរបស់ខ្លួន ក្រោយកីឡាករ Sandro Tonali ត្រូវបានហាមប្រាមមិនអោយប្រកួត ១០ខែ។

កីឡាករ Tonali ត្រូវបានជាប់បំរាមកាលពីខែមុន បន្ទាប់ពីរកឃើញថាពាក់ព័ន្ធនឹងការភ្នាល់ល្បែងខុសច្បាប់។ គាត់នឹងមិនអាចជួយក្រុមរហូតដល់ខែសីហា ឆ្នាំ២០២៤។

Newcastle midfielder Sandro Tonali has been banned from football for 10 months

នៅពេលនេះលោក Howe បានកំណត់នៅគោលដៅខែបម្រើចំនួន ៣រូប សម្រាប់ទីផ្សារដោះដូរកីឡាករនាខែមករានេះ ដើម្បីមកជំនួសកន្លែងរបស់ Tonali។

ហើយបើយោងតាមការចេញផ្សាយរបស់ Football Insider បានអោយដឹងថា កីឡាករ Kalvin Phillips ជាជម្រើសសំខាន់របស់លោក Howe។

កីឡាករ Phillips បានមកចូលរួមជាមួយនឹងក្លឹប Man City ពីក្លឹប Leeds ក្នុងតម្លៃ ៤៥លានផោន កាលពីរដូវក្តៅមុន ហើយគាត់ទើបតែអាចបង្ហាញខ្លួនបាន ២៨ប្រកួតនៅគ្រប់ព្រឹតិការណ៍ទាំងអស់។

ខាងលោក Pep Guardiola បានអនុញ្ញាតអោយគាត់ចាកចេញដូចគ្នានៅខែមករាខាងមុខ ប្រសិនជាទទួលបាននៅតម្លៃសមរម្យមួយ។

Newcastle want to sign Kalvin Phillips

ក្លឹប Newcastle ក៏បានបញ្ជាក់នៅជម្រើសខ្សែបម្រើនៅ Saudi Pro League ផងដែរ ដោយក្នុងនោះគឺកីឡាករ Ruben Neves អតីតកីឡាករឆ្នើមរបស់ក្លឹប Wolves។

ខ្សែបម្រើសញ្ជាតិព័រទុយហ្គាល់រូបនេះ បានទៅចូលរួមជាមួយនឹងក្លឹប Al-Hilal នៅដើមរដូវកាលនេះ ជាមួយនឹងតម្លៃ ៤៧លានផោន ប៉ុន្តែលោក Howe មានបំណងចង់នាំគាត់ត្រលប់មកកាន់ទឹកដីអង់គ្លេសវិញ។

Ruben Neves is also a target

ខណៈពេលដែលកីឡាករ Gabri Veiga ក៏ស្ថិតនៅក្នុងបញ្ជីដែល Newcaslte ចង់បានដូចគ្នា។ កីឡាករវ័យ ២១ឆ្នាំរូបនេះ បានផ្ទេរពី Celta-Vigo ទៅកាន់ក្លឹប Al-Ahli កាលពីខែសីហា ហើយនៅពេលនេះគាត់ក៏ត្រូវបានទទួលការចាប់អារម្មណ៍ពីក្លឹបនៅតំបន់អឺរ៉ុប ដែលក្នុងរួមមាន Arsenal និង Chelsea ផងដែរ។

The Magpies have expressed an interest in Gabri Veiga

នៅពេលនេះក្លឹបសារិការព្រៃ កំពុងស្ថិតនៅលេខរៀងទី៦ ក្នុងពានរង្វាន់ Premier League ដោយតាមពីក្រោយក្រុមកំពូលតារាង Man City ចំនួន ៧ពិន្ទុ៕