បរទេស៖ បន្ទាប់ពីការបង្ហាញខ្លួនយ៉ាងល្អកាលពីរដូវកាលមុនរបស់កីឡាករវ័យ ២៧ឆ្នាំរូបនេះ បានធ្វើអោយក្លឹបយក្សនៅអង់គ្លេសដ៏ទៅ២ ចង់ចុះហត្ថលេខាយកគាត់។
កីឡាករ Dumfries បានបង្កើតនៅកេរ្តិ៍ឈ្មោះរបស់គាត់ចាប់តាំងពីគាត់នៅក្លឹប PSV Eindhoven ហើយគាត់ក៏បានបន្តធ្វើរឿងនេះទៀត ក្រោយមកចូលរួមជាមួយនឹងក្លឹប Inter Milan នៅឆ្នាំ២០២១។
ក្លឹបយក្សនៅ Serie A មួយនេះបានយកគាត់មកដើម្បីជំនួសកន្លែងរបស់ Achraf Hakimi ហើយគាត់ក៏បានធ្វើការនេះបានយ៉ាងល្អផងដែរ។
គាត់បានបង្ហាញខ្លួនអោយក្លឹប inter បាន ១០៩ប្រកយត នឹងជួយអោយក្លឹបនេះឈ្នះពាន Coppa Italia ២ដង និងឈានដល់វគ្គផ្តាច់ព្រ័ត្រ Champions League កាលពីរដូវកាលមុន។
គាត់នៅបន្តបង្ហាញខ្លួបានយ៉ាងល្អនៅក្នុងរដូវកាលនេះ ដោយស៊ុតបញ្ចូលទីបាន ៦គ្រាប់ ក្នុងការបង្ហាញខ្លួន ១៣ដង។
ខាងក្លឹប Inter មានបំណង់ចង់រក្សាទុកខ្សែបម្រើរូបនេះ ហើយសង្ឃឹមថាអាចនឹងបន្តកុងត្រាថ្មិជាមួយគាត់ ពីលើកុងត្រាបច្ចុប្បន្នដែលនឹងផុតនៅខែមិថុនា ឆ្នាំ២០២៥។

នេះបើយោងតាមការចេញផ្សាយរបស់ Calciomercato បានអោយ ក្លឹបបានដឹងពីការចាប់អារម្មណ៍កាន់តែខ្លាំងឡើងលើតារាឆ្នើមរបស់ពួកគេ ហើយពួកគេនឹងមិនអនុញ្ញាតឱ្យ Dumfries ចាកចេញនោះទេ ប្រសិនជាមិនអាចបានតម្លៃតិចជាង ៤៣.៥ លានផោននោះទេ។
កីឡាករសញ្ជាតិហូឡង់រូបនេះ គឺជាការគំរាមកំហែងមួយចំពោះគូប្រជែងនៅតំបន់ខាងស្តាំ ដែលបានធ្វើអោយទាក់ទាញក្លឹប ២ នៅ Premier League ។

សម្រាប់ក្លឹប Man United អាចនឹងត្រូវបាត់បងនៅខ្សែបម្រើស្លាបចំនួន ២នាក់ នាឆ្នាំ២០២៤ខាងមុខ ដោយ Jason Sancho អាចនឹងត្រូវាកចេញពី Old Trafford ក្រោយមានបញ្ហាជាមួយនឹងលោក Erik ten Hag។ លោក Ten Hag ចង់បានកីឡាករសញ្ជាតិហូឡង់រូបនេះមកពង្រឹងនៅតំបន់ស្លាបរបស់ខ្លួន ហើយផែនការនេះនឹងធ្វើឡើងនៅខែមករា។
ខណៈប្រធាក្រុមតោខៀវ កីឡាករ Reece James បានជួបនៅបញ្ហារបូស បានធ្វើអោយលោក Mauricio Pochettino ធ្វើការតាមដានទៅលើកីឡាករ Dumfries ដែលអាចយកគាត់មកជំនួសផងដែរ៕