មក​ដឹង​ពី​ផែនការ​ចំណាយ​របស់ Arsenal សម្រាប់​ទីផ្សារ​ដោះ​ដូរ​កីឡាករ​រដូវរងា

0

យោង​តាម​របាយការណ៍ Metro បានឱ្យ​ដឹង​ថា Arsenal នឹង​ទទួល​បានការ​ចំណាយ​ថវិកា​តិចតួច​បំផុត នៅ​ក្នុង​ទីផ្សារ​ដោះ​ដូរ​កីឡាករ​ខែមករា ព្រោះ​ត្រូវ​រក្សា​ហិរញ្ញវត្ថុ​ក្នុង​ក្លឹ​ប​។

ក្រុម​កាំភ្លើង​ធំ​បាន​ចាប់អារម្មណ៍​លើ​តារា​ឆ្នើម​របស់​ក្លឹ​ប Brentford កីឡាករ Ivan Toney មាន​តម្លៃ 80 លាន​ផោន​ជា​គោលដៅ​ទី 1 របស់​អ្នកចាត់ការ Mikel Arteta​។ Toney មិនមែន​ជា​កីឡាករ​ម្នាក់​គត់​ដែល​មាន​ទំនាក់ទំនង​ជាមួយ Arsenal ទេ ដោយ​កាំភ្លើង​ធំ​ក៏​បាន​គិតដល់​កីឡាករ Dani Olmo របស់ RB Leipzig ផង​ដែរ​។

Arsenal ក៏​កំពុង​តាមដាន​លើ​ខ្សែបម្រើ​ស្លាប Pedro Neto របស់ Wolves ហើយ​ត្រូវ​បាន​គេ​រាយការណ៍​ថា កំពុង​ពិចារណា​លើ​ការ​ខ្ចី​ជើង​សម្រាប់ Ousmane Dembele របស់ Paris Saint-Germain​។

ទោះបីជា​ត្រូវ​បាន​ផ្សារ​ភ្ជាប់​ទៅ​នឹង​កីឡាករ​ផ្សេង​ៗ បើ​យោង​តាម The Athletic បាន​រាយការណ៍​ថា Arsenal មិន​ទទួល​បានការ​ចំណាយ​ច្រើន​នោះ​ទេ​សម្រាប់​រដូវរងា​ខាង​មុខ​នេះ​។

វា​ត្រូវ​បាន​គេ​គិត​ថា Arsenal មានការ​ព្រួយបារម្ភ​អំពី​ការ​បំពាន​ច្បាប់​បញ្ហា​ហិរញ្ញវត្ថុ Financial Fair Play (FFP) ជា​មូលហេតុ​ដែល​ពួក​គេ​ជ្រើសរើស​ចុះហត្ថលេខា​លើ David Raya ក្នុង​លក្ខខណ្ឌ​ខ្ចី​ជើង​នៅ​រដូវក្តៅ​នេះ​។

នៅ​ពេល​ដែល Arsenal ស្ថិត​ក្នុង​ស្ថាន​ភាពល្អ​ទាក់ទង​នឹង Financial Fair Play អាទិភាព​ដំបូង​របស់​ពួក​គេ គឺ​ចុះ​ហត្ថា​លេខា​ជា​អចិន្ត្រៃយ៍​លើ David Raya​។ ទន្ទឹម​នឹង​នេះ​ដែរ Arsenal ក៏​សម្លឹង​ឃើញ​ការ​ចុះហត្ថលេខា​លើ​ខ្សែប្រយុទ្ធ Ollie Watkins របស់​ក្លឹ​ប Aston Villa ជំនួស​កីឡាករ Ivan Toney៕