កាសែត The Sun រាយការណ៍ថា Liverpool បានបង្កើនការចាប់អារម្មណ៍លើកីឡាករ Victor Osimhen ហើយក្រុមហង្សក្រហមត្រូវចូលរួមប្រជែងជាមួយ Chelsea និង Arsenal ដើម្បីចុះហត្ថលេខាលើតារាឆ្នើម Napoli ។
លោក Jurgen Klopp ត្រូវបានគេរាយការណ៍ថា បានបញ្ជូនអ្នកសង្កេតការណ៍ទៅមើលកីឡាករវ័យ 24 ឆ្នាំដែលកំពុងបំពេញកាតព្វកិច្ចអន្តរជាតិសម្រាប់ប្រទេសនីហ្សេរីយ៉ា ដោយអ្នកចាត់ការ Liverpool ចង់ចុះហត្ថលេខានៅខែមករាខាងមុខនេះ ចំពេលមានភាពមិនច្បាស់លាស់ទាក់ទងនឹងអនាគតរបស់ Mohamed Salah ។
ខណៈពេលដែលខ្សែប្រយុទ្ធរូបនេះគ្រោងនឹងចាកចេញពី Napoli បន្ទាប់ធ្លាក់ចេញពីការពេញចិត្តក្រោមការគ្រប់គ្រងរបស់លោក Rudi Garcia។ ទោះជាយ៉ាងណាក៏ដោយ វាមិនងាយស្រួលទេសម្រាប់ Liverpool ក្នុងការនាំយក Osimhen មកកាន់ក្លឹប ដោយសារ Arsenal និង Chelsea ក៏ចាប់អារម្មណ៍ខ្លាំងផងដែរ។
របាយការណ៍បានបង្ហាញថាអ្នកចាត់ការក្រុម Arsenal លោក Mikel Arteta ចង់នាំយកខ្សែប្រយុទ្ធកណ្ដាលមកកាន់ទឹកដី Emirates ខណៈដែលក្រុមកាំភ្លើងធំសម្លឹងរកការប្រជែងដណ្តើមពាន Premier League ហើយ Chelsea មានការលំបាកក្នុងការរកគ្រាប់បាល់នៅរដូវកាលនេះ ហើយបានគិតថាកីឡាកររូបនេះអាចជួយបំពេញនូវភាពខ្វះខាតរបស់ក្រុមបាន៕