ក្លឹ​ប Barcelona កំពុង​តែ​ថ្លឹងថ្លែង​លើ​កីឡាករ Manchester City ដើម្បី​ជំនួស Lewandowski

0

អ្នកចាត់ការ​ក្លឹ​ប Barcelona លោក Xavi Hernandez បាន​សម្លឹង​ឃើញ Alvarez ជា​ការ​រំពឹង​ទុក​ដ៏​គួរ​ឲ្យ​ទាក់ទាញ​។ កីឡាករ​វ័យ 23 ឆ្នាំ​រូប​នេះ​បាន​ដើរតួ​យ៉ាង​លេចធ្លោ​សម្រាប់ Man City ក្នុង​រដូវ​កាល​នេះ ដោយ​រកបាន 6 គ្រាប់ និង assist 5 ដង ហើយ​គាត់​បាន​បង្ហាញ​ថា ខ្លួន​មាន​ភាព​ប៉ិន​ប្រសប់​ក្នុង​នាម​ជា​ខ្សែបម្រើ​ដ៏​អស្ចារ្យ​ម្នាក់​ជំនួស​កន្លែង​កីឡាករ Kevin De Bruyne ដែល​រង​របួស​ផង​ដែរ ។ ហើយ​យោង​តាម​របាយការណ៍​មួយ​បានអោយ​ដឹង​ថា ខ្សែប្រយុទ្ធ​រូប​នេះ អាច​នឹង​មាន​តម្លៃ​ផ្តាច់​កុងត្រា​ចំនួន ៥០ លាន​អឺ​រ៉ូ ។

របាយការណ៍​បាន​បញ្ជាក់​ថា Barcelona កំពុង​តែ​ស្វែងរក​អ្នក​ជំនួស​តំណែង​រយៈពេល​វែង​សម្រាប់ Robert Lewandowski ដែល​មាន​វ័យ 35 ឆ្នាំ ហើយ​មិន​អាច​ឈាន​ដល់​កម្រិត​ខ្ពស់​នៅ​ក្នុង​ប្រទេស​អេ​ស្ប៉ា​ញ ដូចដែល​គាត់​សម្រេច​បាន​នៅ​ប្រទេស​អា​ឡឺ​ម៉​ង់​ជាមួយ Bayern Munich ។

Lewandowski បាន​ស៊ុត​បញ្ចូល​ទី​បាន 6 គ្រាប់ និង assist 4 ដង​នៅ​គ្រប់ការ​ប្រកួត​ទាំងអស់​ក្នុង​រដូវ​កាល​នេះ ហើយ​បច្ចុប្បន្ន​គាត់​មាន​របួស ។ ដូច្នេះ​ហើយ នៅ​មាន​មន្ទិល​សង្ស័យ​សម្រាប់​ក្លឹ​ប​ថា​តើ​វា​គួរ​បន្ត​កុងត្រា​គាត់​ដែរ​ឬទេ​។

ខណៈ​ពេល​ដែល​ខ្សែប្រយុទ្ធ​វ័យ 18 ឆ្នាំ Vitor Roque នឹង​ចូលរួម​ជាមួយ​ក្រុម Barcelona ពី Athletico Paranaense ក្នុង​ខែកក្កដា ឆ្នាំ 2024 ប៉ុន្តែ​វា​ត្រូវ​បាន​គេ​យល់​ថា​ក្លឹ​ប​អេ​ស្ប៉ា​ញ​កំពុង​សម្លឹង​មើល​ខ្សែប្រយុទ្ធ​ដែល​ត្រៀមខ្លួន​រួច​ជា​ស្រេច​ដើម្បី​ប្រយុទ្ធ​៕