កីឡាករ Son Heung-min បានលើកឡើងថា គាត់មានបំណងលេងក្នុងការប្រកួតមិត្តភាពរបស់កូរ៉េខាងត្បូងជាមួយវៀតណាមកាលពីម្សិលមិញ បើទោះបីជា Tottenham មានការព្រួយបារម្ភអំពីរបួសក៏ដោយ។
កីឡាករវ័យ 31ឆ្នាំរូបនេះបានអង្គុយនៅកៅអីបម្រុងសម្រាប់ជ័យជម្នះ 4-0 របស់កូរ៉េខាងត្បូងទល់នឹងទុយនេស៊ីកាលពីថ្ងៃសុក្រសប្តាហ៍មុន ប៉ុន្តែបានលេងរយៈពេល 90 នាទីពេញ ហើយបានស៊ុតបញ្ចូលទីក្នុងជ័យជម្នះ 6-0 លើប្រទេសវៀតណាមក្នុងទីក្រុង Suwon ។
ឥឡូវនេះ បុគ្គលិកពេទ្យរបស់កូរ៉េខាងត្បូងបានបង្ហើបថា Son កំពុងសម្រាកព្យាបាលរបួសក្រលៀន បន្ទាប់ពីការប្រកួតមិត្តភាពជាមួយវៀតណាម ប្រធានក្រុម Spurs បានបង្ហាញសញ្ញាច្បាស់លាស់នៃភាពមិនស្រួលនៅលើទីលាន។
ទោះជាយ៉ាងណាក៏ដោយ គាត់ត្រូវសម្រាកសម្រាប់ការប្រកួតដែលនៅសល់ដោយគ្រូបង្វឹករបស់កូរ៉េខាងត្បូងលោក Jurgen Klinsmann ដែលបាននិយាយថា ខ្សែប្រយុទ្ធរូបនេះមិនបានធ្វើឱ្យរបួសកាន់តែធ្ងន់ធ្ងរនោះទេ។
នៅពេលសួរអំពីរបួសរបស់គាត់បន្ទាប់ពីជ័យជំនះរបស់កូរ៉េខាងត្បូង Son បាននិយាយថា៖ «របួសគឺជាផ្នែកមួយដែលជៀសមិនរួច ក្នុងជីវភាពជាកីឡាករបាល់ទាត់។ ខ្ញុំមានការព្រួយបារម្ភអំពីការប្រកួតថ្ងៃនេះ ប៉ុន្តែខ្ញុំមិនអាចទទួលយកការមកកូរ៉េ ហើយមិនបានលេងនៅចំពោះមុខអ្នកគាំទ្រនោះទេ»។
«ខ្ញុំបានពិភាក្សាជាមួយគ្រូបង្វឹក ហើយប្រាប់គាត់ថា ខ្ញុំនឹងលេងក្នុងប្រកួតនោះ។ ខ្ញុំមិនអាចចូលរួមបានច្រើនក្នុងការហ្វឹកហាត់ទេ ប៉ុន្តែខ្ញុំដឹងគុណចំពោះគ្រូបង្វឹក ដែលបានយលព្រមតាមការសម្រេចចិត្តរបស់ខ្ញុំ»។
ពេលនេះ Son នឹងធ្វើដំណើរត្រលប់ទៅទីក្រុងឡុងដ៍ មុនការប្រកួត Premier League របស់ Spurs ទល់នឹង Fulham នៅថ្ងៃចន្ទសប្តាហ៍ក្រោយ៕