តើ Jose Mourinho នឹងទៅដឹកនាំក្លឹបនៅអារ៉ាប៊ីសាអូឌីតជាមួយនឹងកុងត្រា ១០៤លានផោន?

0

បរទេស៖ បុរសសញ្ជាតិព័រទុយហ្គាល់ នឹងផុតកុងត្រាជាមួយនឹងក្លឹបនៅអ៊ីតាលីនាចុងរដូវកាលនេះ។ ហើយបើយោងតាមការចេញផ្សាយរបស់ Sky Sports Italia បានអោយដឹងថាមិនមានការពិភាក្សាអំពីការបន្តកុងត្រាថ្មីនោះទេ ហើយការចែកផ្លូវគ្នាអាចនឹងកើតមាននៅរដូវក្តៅក្រោយ។

លោក Gianluca Di Marzio អ្នកសារព័ត៌មានកីឡាករបាននិយាយអំពីការសម្រេចចិត្តចុងក្រោយទៅលើអនាគតរបស់លោក Jose Mourinho នៅអ៊ីតាលីថា “មិនមានការពិភាក្សាណាមួយនោះទេ ដោយមិនដែលកើតឡើងនោះទេ។ ដូច្នេះពួកគេអាចនឹងចែកផ្លូវគ្នានៅចុងបញ្ចប់នៃកិច្ចសន្យានាខែមិថុនា”។

Josè Mourinho Roma

ក្នុងនោះអតីតអ្នកចាត់ការនៅក្លឹប Chelsea, Real Madrid និង Manchester United រូបនេះ អាចនឹងជ្រើសរើសយកតំបន់មជ្ឍឹមបូព៌ាជាកន្លែងបន្ទាប់របស់ខ្លួន។ ហើយលោក Jose Mourinho ធ្លាប់បញ្ជាក់ថា “ខ្ញុំនឹងផ្តោតទៅលើការដឹកនាំ Roma និងផ្តល់នៅអ្វីៗអោយក្លឹបរហូតដល់ថ្ងៃចុងបញ្ចប់ដែលខ្ញុំនៅទីនេះ។ មិនមាននរណាដឹកអំពីអនាគតនោះទេ ប៉ុន្តែខ្ញុំជឿជាក់ថាខ្ញុំនឹងទៅដឹកនាំក្លឹបនៅអារ៉ាប៊ីសាអូឌីតនៅថ្ងៃណាមួយ។ ខ្ញុំមិនដឹងថាពេលណានោះទេ ប៉ុន្តែខ្ញុំប្រាកដណាស់ថានឹងនៅថ្ងៃណាមួយមិនខាន”។

គួរបញ្ជាក់ថាធ្លាប់មានក្លឹបនៅមជ្ឍឹមបូព៌ាបានផ្តល់ទៅសំណើរមានតម្លៃ ១០៤លានផោនសម្រាប់រយៈពេល ២ឆ្នាំអោយលោក Jose Mourinho៕