អតីតសង្សារបស់ Raheem Sterling និង Mario Balotelli បានទទួលមរណៈភាពហើយ

0

បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់ Daily Mail បានអោយដឹងថានាង Tabby បានទទួលមរណៈភាពនាថ្ងៃអង្គារ៍នេះ ចំពោះមូលហេតុដែលបណ្តាលអោយស្លាប់គឺមិនទាន់ច្បាស់នៅឡើយទេ។

នាង Tabby ដែលបានធំធាត់ឡើងនៅភាគខាងត្បូងទីក្រុងឡុងដ៏ នឹងធ្វើជាតារាម៉ូដែលសម្រាប់ Playboy បានត្រូវអ្នកទស្សនាជនជាតិអង់គ្លេសចាប់ផ្តើមស្គាល់នៅពេលគាត់ចាប់ចូលរួមក្នុងកម្មវិធីនៅ Channel ៥ ដែលមានឈ្មោះថា “The Bachelor”។

Tabby Brown

នាងក៏ធ្លាប់ជាអ្នករាំ និងបានបង្ហាញខ្លួននៅក្នុងវីដេអូចម្រៀងរបស់ Snoop Dogg, Dizzie Rascal និង B.O.B ក៏ដូចជាការផ្សាយពាណិជ្ជកម្មរបស់ Canon, Virgin Atlantic, AX និង Lynx ។

កីឡាករ Sterling របស់ក្លឹប Chelsea ក៏ធ្លាប់មានពាក្យចចាមអារាមអំពីទំនាក់ទំនងស្នេហាជាមួយនឹង Tabby នៅពេលដែលគាត់កំពុងលេងអោយ Man City កាលពីឆ្នាំ២០១៦ ខណៈពេលដែលអ្នកទាំង២ ត្រូវបានថតរូបពេលកំពុងចាកចេញពីសណ្ឋាគារ Lowry ។

ទន្ទឹមនឹងនោះ អតីតតារាបាល់ទាត់របស់ក្លឹប City កីឡាករ Balotelli បានណាត់ជួបជាមួយ Tabby រយៈពេលប្រាំពីរខែក្នុងឆ្នាំ២០១១៕