សមត្ថកិច្ចបាញ់សម្លាប់ជនសង្ស័យម្នាក់ ក្រោយធ្វើសកម្មភាពបាញ់អ្នកគាំទ្រស៊ុយអែត ២នាក់ មុនការប្រកួតរវាងបែលហ្ស៊ិក និងស៊ុយអែត

0

បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន BBC បានអោយដឹងថាជនសង្ស័យ Abdesalem Lassoued ដែលមានអាយុ ៤៥ឆ្នាំត្រូវបានចាប់ខ្លួន និងបាញ់ដោយកម្លាំងសមត្ថកិច្ចនៅហាងកាហ្វេមួយក្នុងសង្កាត់ Schaerbeek។

ប្រភពដដែរបានអោយដឹងថា អ្នកគាំទ្រមានការភ្ញាក់ផ្អើល និងភិតភ័យហើយក៏បានចាកសោរនៅក្នងកីឡដ្ឋាន King Baudouin ក្នុងទីក្រុងព្រុចសែលរហូតដល់ម៉ោង៤ ទៀបភ្លឺ ក្រោយមានការបាញ់ប្រហារទៅលើអ្នកគាំទ្រស៊ុយអែតពីរនាក់កាលពីល្ងាចថ្ងៃចន្ទ។

ក្នុងនោះការប្រកួតរវាងបែលហ្ស៊ិក និងស៊ុយអែតត្រូវបានផ្អាកនៅពាក់កណ្តាលតង់ ក្រោយអ្នកនៅក្នុងទីលានបានដឹកអំពីហេតុការណ៍ដល់អកុសល ដែលបានកើតឡើងនៅកណ្តាលទីក្រុងប្រ៊ុចសែល មុនពេលការប្រកួតចាប់ផ្តើម៕