នាយក​ប្រតិបត្តិ​ក្លឹ​ប Inter Milan និយាយ​ពី Andre Onana

0

នាយក​ប្រតិបត្តិ​ក្លឹ​ប Inter Milan លោក Giuseppe Marotta បាន​បដិសេធ​មិន​ច្រានចោល ការ​ត្រលប់​មក​វិញ​នា​ពេល​អនាគត របស់​អ្នកចាំទី Andre Onana របស់​ក្រុម Manchester United ។

Onana បាន​ស្ថិត​ក្រោម​សម្ពាធ​យ៉ាង​ខ្លាំង បន្ទាប់​ពី​ការ​ចាប់ផ្តើម​ដ៏​រង្គោះរង្គើ​ក្នុង​អាជីព​នៅ Old Trafford របស់​គាត់ ជាមួយនឹង​កំហុស​ពេល​ប្រកួត​ជាមួយ Brentford សម្រាប់​ការ​ប្រកួត Primier League បន្ទាប់​ពី​មាន​កំហុស​ក្នុង​ការ​ប្រកួត​ជាមួយ​ក្រុម Bayern Munich និង Galatasaray ក្នុង​ក្របខ័ណ្ឌ Champions League ។

កីឡាករ​វ័យ 27 ឆ្នាំ​រូប​នេះ​បាន​ចូលរួម​ជាមួយ Man United ពី​ក្លឹ​ប Inter Milan ក្នុង​កិច្ចព្រមព្រៀង​តម្លៃ 50 លាន​ផោន ដោយ​មាន​កុងត្រា​រយៈពេល 5 ឆ្នាំ​ដើម្បី​ស្នង​តំណែង David de Gea ដែល​ជា​កីឡាករ​ដំបូង​រយៈពេល​វែង​របស់​បិសាច​ក្រហម ប៉ុន្តែ​ពេល​នេះ​អនាគត​គាត់​ហាក់​ពុំ​ច្បាស់លាស់​ទេ ក្រោយ​មានការ​រិះគន់​ពី​អ្នកគាំទ្រ​។

កិច្ចព្រមព្រៀង Onana គឺ​ការ​ដោះ​ដូរ​ដ៏​អស្ចារ្យ​សម្រាប់ Inter ក្រោយ​ពី​ក្លឹ​ប​បាន​យក​គាត់​ពី​ក្លឹ​ប​យក្ស​ហូ​ឡង់ Ajax នៅ 12 ខែ​មុន ដោយ​មិន​មាន​តម្លៃ​ខ្លួន ហើយ​បានឱ្យ​ក្លឹ​ប​ធ្វើការ​ចុះហត្ថលេខា​លើ Yann Sommer និង Benjamin Pavard ពី Bayern Munich ។

ហើយ​ជាមួយនឹង​ទម្រង់​លេង​របស់ Onana ក្រោម​ការ​មើលឃើញ​របស់​នាយក​ប្រតិបត្តិ Inter លោក Marotta បាន​ប្រាប់ Gazzetta dello Sport ពី​ការ​វិល​ត្រឡប់​ដ៏​មាន​សក្តានុពល​ទៅ​កាន់ San Siro ថា​៖ «​ខ្ញុំ​មិន​អាច​ទស្សន៍​ទាយ​អនាគត​បាន​ទេ ប៉ុន្តែ​នៅ​ក្នុង​បាល់ទាត់ អ្វី​ៗ​អាច​កើតឡើង​។ យើង​បាន​ឆ្លងកាត់​ពេលវេលា​ដ៏​អស្ចារ្យ​ជាមួយ Onana»៕