ក្រុមជម្រើសជាតិស្កុតឡេនមានសង្ឃឹមអាចឆ្លងផុតវគ្គជម្រុះ Euro 2024 ដោយមាន ១៥ ពិន្ទុនៅក្នុងពូល A ស្មើរជាមួយក្រុមជម្រើសជាតិអេស្បាញ ដែលបានធានាឱ្យក្រុមរបស់លោក Steve Clarke ឈរក្នុងចំណាត់ថ្នាក់កំពូល ។
ក្រោមការដឹកនាំរបស់ Clarke ក្រុមបាល់ទាត់បុរសរបស់ជម្រើសជាតិស្កុតឡេន ឥឡូវនេះអាចនិយាយបានថា មានឱកាសសម្រាប់ការឆ្លងទៅវគ្គបន្ទាប់ក្នុងការប្រកួតជើងឯកអឺរ៉ុប ដែលជាលើកដំបូង បន្ទាប់ពីឆ្លងកាត់វគ្គជម្រុះ ហើយបានឈានដល់វគ្គផ្តាច់ព្រ័ត្រដ៏អស្ចារ្យចាប់តាំងពីឆ្នាំ 1997 ។
ស្កុតឡេនមាន ១ កៅអីសម្រាប់ឆ្លងទៅវគ្គបន្ទាប់ បើទោះបីជាចាញ់ក្រុមអេស្ប៉ាញ ក្នុងលទ្ធផល 2-0 កាលពីថ្ងៃព្រហស្បត្តិ៍ ដែលជាការបរាជ័យលើកដំបូងរបស់ពួកគេក្នុងការប្រកួតជម្រុះទាំង 6 ។
ប៉ុន្តែការឈ្នះ 5 លើករបស់ស្កុតឡេន បានដាក់សម្ពាធលើក្រុមជម្រើសជាតិន័រវែស ដោយពួកគេបានឈ្នះត្រឹមតែបីប្រកួតប៉ុណ្ណោះ ។ យ៉ាងណាក៏ដោយ ក្រុមន័រវេសបានយកឈ្នះ Cyprus ក្នុងលទ្ធផល 4-0 កាលពីថ្ងៃព្រហស្បតិ៍ ប៉ុន្តែពួកគេបានបរាជ័យក្នុងទីក្រុង Oslo ក្រោមថ្វីជើងក្រុមអេស្បាញក្នុងលទ្ធផល 1-0 ខណៈដែលអេស្ប៉ាញបានធានាកៅអីនូវវគ្គជម្រុះរបស់ពួកគេ និងស្កុតឡេន។
ស្កុតឡេននៅសល់ការប្រកួតពីរប្រកួតទៀតគឺត្រូវជួបជាមួយក្រុមជម្រើសជាតិហ្សកហ្ស៊ី និងត្រូវទទួលស្វាគមន៍ក្រុមជម្រើសជាតិន័រវេសនៅខែក្រោយ ។
គួបញ្ជាក់ផងដែរ ស្កុតឡេន និងអេស្បាញ ត្រូវចូលរួមជាមួយព័រទុយហ្គាល់ បារាំង បែលហ្ស៊ិក និងទួរគី សម្រាប់ការឈានទៅវគ្គបន្ទាប់នារដូវក្តៅក្រោយ ដោយអាល្លឺម៉ង់អាចឡើងដោយស្វ័យប្រវត្តិក្នុងនាមជាម្ចាស់ផ្ទះ។
ស្កុតឡេនបានស៊ូទ្រាំនឹងការអវត្តមានរយៈពេល 23 ឆ្នាំពីការប្រកួតធំៗ មុនពេលឈានដល់ Euro 2020 ដែលបានពន្យារពេលកាលពីពីរឆ្នាំមុន ហើយបានលេងត្រឹមតែវគ្គ Play-off ។
ដោយបានខកខានក្នុងវគ្គជម្រុះសម្រាប់ World Cup កាលពីឆ្នាំមុន ពេលនេះ Clarke បានក្លាយជាអ្នកគ្រប់គ្រងដំបូងគេដែល ដឹកនាំក្រុមស្កុតឡេនទៅកាន់ការប្រកួតជើងឯកអឺរ៉ុបជាបន្តបន្ទាប់៕