ប្រធានក្រុម Barcelona កីឡាករ Sergi Roberto អាចនឹងត្រូវចូលរួមជាមួយអតីតមិត្តរួមក្រុម Lionel Messi, Sergio Busquets និង Jordi Alba នៅ MLS សម្រាប់រដូវកាលក្រោយ។
កីឡាករដែលមានសមត្ថភាព អាចនឹងបញ្ចប់ទំនាក់ទំនង យៈពេល 17 ឆ្នាំជាមួយក្លឹបយក្សកាតាឡាន នៅរដូវក្តៅឆ្នាំ 2024 បន្ទាប់ពីកិច្ចសន្យារបស់គាត់ ជាមួយក្លឹបបានផុតកំណត់។ Roberto ត្រូវបានផ្សារភ្ជាប់ជាមួយនឹងការផ្លាស់ប្តូរទៅកាន់សហរដ្ឋអាមេរិក ជាកន្លែងដែលគាត់មានឱកាសដើរតាមគន្លងរបស់អតីតមិត្តរួមក្រុម Barcelona កីឡាករ Lionel Messi, Sergio Busquets និង Jordi Alba នេះបើយោងតាម Mundo Deportivo។
កីឡាករជម្រើសជាតិអេស្ប៉ាញដែលនឹងឈានចូលវ័យ 31 ឆ្នាំ ពេលវេលាប្រកួតមានកំណត់ក្រោមការដឹកនាំរបស់ Xavi ក្នុងរដូវកាលនេះ។ មកទល់ពេលនេះ គាត់បានបង្ហាញខ្លួនក្នុងការប្រកួតចំនួន 6 ដង ហើយបានបង្ហាញខ្លួនសម្រាប់ជម្រើសដំបូងរបស់ក្លឹបត្រឹមតែពីរដងប៉ុណ្ណោះ៕