បរទេស៖ កីឡាករសញ្ជាតិប្រេស៊ីលបានធ្វើការព្រមព្រៀងនៅកុងត្រារយៈពេលវែងជាមួយនឹងក្លឹប Real Madrid។ ប៉ុន្តែនៅក្នុងកិច្ចសម្ភាស៍មួយជាមួយនឹងដារព័ត៌មាន L’Equipe កីឡាករវ័យ ២៣ឆ្នាំរូបនេះបានបញ្ជាកថាខ្លួននឹងធ្វើការចាកចេញពីទឹកដី Santiago Bernabeu នៅថ្ងៃណាមួយនេះ។

Vinicius បាននិយាយថា “ខ្ញុំគិតថាខ្ញុំអាចនៅទីនេះពីមួយអាជីពបាល់ទាត់របស់ខ្ញុំ។ ប៉ុន្តែក្លឹបដែលសំខាន់របស់ខ្ញុំគឺ Flamengo។ ខ្ញុំបានសន្យាជាមួយនឹងឪពុករបស់ខ្ញុំហើយថាខ្ញុំនឹងត្រលប់ទៅទីនោះវិញនៅថ្ងៃណាមួយ។ ខ្ញុំត្រូវតែរក្សាសន្យានេះអោយបាន”៕